# កម្ពុជាបង្កើត «ក្រុមការងារចំពោះកិច្ច» រៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/11096>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"19528","languageVersionId":"21014","visibilityVersion":"3","versionToken":"a1.tg7DQXKAMvOd9gRjreEasYlCfZXjpT-eiD4IGlLRbh4"}

Original publication: 2026-11-10T09:07:02Z

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (NCSD) បានបើកកិច្ចប្រជុំតុមូល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឯកភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំអាទិភាពការងារត្រៀមលក្ខណៈឆ្លើយតបនឹងហានិភ័យ បង្កឡើងដោយបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅពិនិត្យលទ្ធភាពកៀរគរជំនួយស្របតាមផែនការ NDC 3.0។ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមក្រសួងបរិស្ថានបានគូសបញ្ជាក់ថា បាតុភូតខាងលើ អាចបង្កការកើនឡើងកម្ដៅនិងការខ្វះខាតទឹក ភ្លើងឆេះព្រៃ ដែលអាចកើតមានចាប់ពីខែកុម្ភៈដល់ខែឧសភា ឆ្នាំ២០២៧ ខាងមុខ។

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (NCSD) បានបើកកិច្ចប្រជុំតុមូល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឯកភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំអាទិភាពការងារត្រៀមលក្ខណៈឆ្លើយតបនឹងហានិភ័យ បង្កឡើងដោយបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅពិនិត្យលទ្ធភាពកៀរគរជំនួយស្របតាមផែនការ NDC 3.0។ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦
តាមក្រសួងបរិស្ថានបានគូសបញ្ជាក់ថា បាតុភូតខាងលើ អាចបង្កការកើនឡើងកម្ដៅនិងការខ្វះខាតទឹក ភ្លើងឆេះព្រៃ ដែលអាចកើតមានចាប់ពីខែកុម្ភៈដល់ខែឧសភា ឆ្នាំ២០២៧ ខាងមុខ។

កិច្ចប្រជុំក៏បានលើកឡើងនូវចំណុចជាធាតុចូលរួមមាន បញ្ហាផលិតកម្មកសិកម្ម បញ្ហាសុខភាពមនុស្ស និងសត្វ (ជាពិសេសសុខភាពសិស្សានុសិស្ស និងប្រជាសហគមនាគមន៍ក្នុតំបន់ការពារ) និងបញ្ហាបរិស្ថាន និងជីវចម្រុះ (ជាពិសេសការបង្ការភ្លើងឆេះព្រៃ) ទៅក្នុងសកម្មភាពនៃផែនការត្រៀមលក្ខណៈ ដោះស្រាយផលប៉ះពាល់ ការងារត្រូវធ្វើជាបន្ទាប់សម្រាប់ការប្រឈមនឹងបាតុភូតអ៊ែលនីញ៉ូ។
ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាNCSD បាននិងកំពុងរៀបចំនិងសម្របសម្រួល ព្រាងការងារអាទិភាពចំនួនដើម្បីជួយសម្រួលដល់ក្រុមការងារចំពោះកិច្ច។

សូមបញ្ជាក់ថា ទោះបីកម្ពុជាជាប្រទេសងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុក៏ដោយ ប៉ុន្តែកម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ និងចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងការអភិរក្សតំបន់ការពារធម្មជាតិ ៧៣ កន្លែង (ជាង ៣៩% នៃផ្ទៃដីប្រទេស) ឆ្ពោះទៅរកអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕ ដោយ៖ ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


