# កញ្ចប់ធានារ៉ាប់រង! ពលរដ្ឋសិង្ហបុរីប្រមាណ ៣ លាននាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភរហូតដល់ ២៥០ ដុល្លារសិង្ហបុរី ចាប់ពីថ្ងៃទី៨ ខែធ្នូ តទៅ!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/11097>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"19529","languageVersionId":"21015","visibilityVersion":"3","versionToken":"a1.1cHx2z4ilKL1uLUyPxo8uqTF-Pxfwlga4o3I8GuLWDs"}

Original publication: 2026-11-10T09:12:51Z

ក្រសួងហិរញ្ញវត្ថុសិង្ហបុរីបានប្រកាសនៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកានេះថា ប្រជាជនសិង្ហបុរី ដែលមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ និងមានអាយុចាប់ពី ២១ ឆ្នាំឡើងទៅក្នុងឆ្នាំ ២០២៧ ប្រមាណ ៣ លាននាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភជាសាច់ប្រាក់ចាប់ពី ១០០ ដុល្លារសិង្ហបុរី ដែលស្មើនឹងប្រមាណ ៧៨ ដុល្លារអាមេរិក ដល់ ២៥០ ដុល្លារសិង្ហបុរី ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះតទៅ។ នេះ គឺជាប្រាក់ឧបត្ថម្ភក្រោមកញ្ចប់ធានារ៉ាប់រង ដែលត្រូវបានពង្រីកបន្ថែមចំនួន ៣ ពាន់លានដុល្លារសិង្ហបុរី នៅក្នុងថវិកាជាតិឆ្នាំ ២០២៣ ដើម្បីជួយដល់គ្រួសារសិង្ហបុរី ក្នុងការទប់ទល់នឹងថ្លៃចំណាយក្នុងការរស់នៅ ក៏ដូចជាផ្តល់ការគាំទ្រកាន់តែខ្លាំងដល់គ្រួសារដែលមានចំណូលទាប និងមធ្យម។

ក្រសួងហិរញ្ញវត្ថុសិង្ហបុរីបានប្រកាសនៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកានេះថា ប្រជាជនសិង្ហបុរី ដែលមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ និងមានអាយុចាប់ពី ២១ ឆ្នាំឡើងទៅក្នុងឆ្នាំ ២០២៧ ប្រមាណ ៣ លាននាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភជាសាច់ប្រាក់ចាប់ពី ១០០ ដុល្លារសិង្ហបុរី ដែលស្មើនឹងប្រមាណ ៧៨ ដុល្លារអាមេរិក ដល់ ២៥០ ដុល្លារសិង្ហបុរី ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះតទៅ។
នេះ គឺជាប្រាក់ឧបត្ថម្ភក្រោមកញ្ចប់ធានារ៉ាប់រង ដែលត្រូវបានពង្រីកបន្ថែមចំនួន ៣ ពាន់លានដុល្លារសិង្ហបុរី នៅក្នុងថវិកាជាតិឆ្នាំ ២០២៣ ដើម្បីជួយដល់គ្រួសារសិង្ហបុរី ក្នុងការទប់ទល់នឹងថ្លៃចំណាយក្នុងការរស់នៅ ក៏ដូចជាផ្តល់ការគាំទ្រកាន់តែខ្លាំងដល់គ្រួសារដែលមានចំណូលទាប និងមធ្យម។
យ៉ាងណាមិញ ចំនួនទឹកប្រាក់ដែលប្រជាជនសិង្ហបុរីម្នាក់ៗទទួលបាន គឺអាស្រ័យលើប្រាក់ចំណូលដែលអាចជាប់ពន្ធ និងចំនួនអចលនទ្រព្យដែលពួកគេជាម្ចាស់ ក្នុងនោះអ្នកដែលមិនមានអចលនទ្រព្យលើសពីមួយ និងមានប្រាក់ចំណូលដែលអាចជាប់ពន្ធរហូតដល់ ៣៩.០០០ ដុល្លារសិង្ហបុរី នឹងទទួលបាន ២៥០ ដុល្លារសិង្ហបុរី។ អ្នកដែលមិនមានអចលនទ្រព្យលើសពីមួយ ប៉ុន្តែមានប្រាក់ចំណូលដែលអាចជាប់ពន្ធលើសពី ១០០.០០០ ដុល្លារសិង្ហបុរី នឹងទទួលបាន ១០០ ដុល្លារសិង្ហបុរី។ ចំណែកឯអ្នកដែលជាម្ចាស់អចលនទ្រព្យច្រើនជាងមួយ នឹងទទួលបាន ១០០ ដុល្លារសិង្ហបុរី ដូចគ្នា ដោយមិនគិតពីប្រាក់ចំណូលដែលអាចជាប់ពន្ធនោះឡើយ៕ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


