{"asset":"news","key":"11099","locale":"km","id":"news:11099:km","entityId":"news:11099","canonicalUrl":"https://www.kps-tv.com/km/news/detail/11099","state":"ready","title":"ប្រមុខការពារជាតិបានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ នៅសាលាពលទាហានយោធភូមិភាគទី៤ ខេត្តសៀមរាប ","summary":"Click KPS99TV To Know More !","body":"ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ នៅសាលាពលទាហានយោធភូមិភាគទី៤ ខេត្តសៀមរាប។ ការបើកវគ្គនេះជាការចាប់ផ្តើមដំណើរការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ដំបូង ដោយមានការជ្រើសរើសយុវជនជាង ៥.០០០នាក់ ឱ្យចូលរួមបំពេញកាតព្វកិច្ចយោធា។\n\nការហ្វឹកហ្វឺននេះមានគោលដៅបណ្តុះបណ្តាលយោធិនឱ្យមានចំណេះដឹង ជំនាញយោធា សមត្ថភាព និងវិន័យ ដើម្បីត្រៀមខ្លួនបំពេញភារកិច្ចក្នុងវិស័យការពារជាតិ។ ការជ្រើសរើសយុវជនក្នុងចំនួនដ៏ច្រើននេះ ក៏បង្ហាញពីការចាប់ផ្តើមអនុវត្តគោលនយោបាយកាតព្វកិច្ចយោធា ក្នុងការបង្កើនធនធានមនុស្ស និងសមត្ថភាពកងកម្លាំងការពារជាតិរបស់កម្ពុជា។\nវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់ក្នុងការពង្រឹងការត្រៀមខ្លួនរបស់យុវជនក្នុងការបម្រើជាតិ និងការពារបូរណភាពទឹកដី ព្រមទាំងបណ្តុះស្មារតីស្នេហាជាតិ ការទទួលខុសត្រូវ និងភាពជាពលរដ្ឋល្អក្នុងសង្គម៕ ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"19531","languageVersionId":"21024","visibilityVersion":"4","versionToken":"a1.t3ge7YYpcGZaydqQDchyQ0leV4ijo0as5v0TIfu4NJI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-10T09:29:31Z"}