# ក្រសួងសុខាភិបាល ប្រកាសផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ដល់កុមារីអាយុ ៩ ដល់ ១៤ឆ្នាំ នៅទូទាំងប្រទេស

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/11102>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"19548","languageVersionId":"21048","visibilityVersion":"5","versionToken":"a1.5nNcz2RuYPYjQfQ68QprHSejO7PPPabRcpetDReUqf8"}

Original publication: 2026-11-11T01:59:46Z

ក្រសួងសុខាភិបាល បានប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន (HPV) ដោយឥតគិតថ្លៃ ជូនដល់កុមារីដែលមានអាយុចាប់ពី ៩ឆ្នាំ រហូតដល់ ១៤ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមិនទាន់ធ្លាប់បានទទួលថ្នាំបង្ការនេះពីមុនមក។ ក្នុងពិធីបើកយុទ្ធនាការកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងទទូចដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ ប្រញាប់នាំកូនស្រីមកទទួលវ៉ាក់សាំងការពារជីវិតនេះនៅតាមសាលារៀន សហគមន៍ និងមណ្ឌលសុខភាព។

ក្រសួងសុខាភិបាល បានប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន (HPV) ដោយឥតគិតថ្លៃ ជូនដល់កុមារីដែលមានអាយុចាប់ពី ៩ឆ្នាំ រហូតដល់ ១៤ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមិនទាន់ធ្លាប់បានទទួលថ្នាំបង្ការនេះពីមុនមក។

ក្នុងពិធីបើកយុទ្ធនាការកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងទទូចដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ ប្រញាប់នាំកូនស្រីមកទទួលវ៉ាក់សាំងការពារជីវិតនេះនៅតាមសាលារៀន សហគមន៍ និងមណ្ឌលសុខភាព។

យុទ្ធនាការថ្នាក់ជាតិនេះ រៀបចំឡើងក្រោមកិច្ចសហការជាមួយអង្គការ Gavi, WHO, UNICEF និង CHAI ដោយចែកចេញជា ២ដំណាក់កាល៖ដំណាក់កាលទី១ (១០-២០ វិច្ឆិកា ២០២៦)៖ អនុវត្តក្នុងរាជធានី-ខេត្តចំនួន ១២ (ភ្នំពេញ, ពោធិ៍សាត់, កំពង់ឆ្នាំង, សៀមរាប, កំពង់ធំ, ឧត្តរមានជ័យ, ព្រះវិហារ, ស្ទឹងត្រែង, មណ្ឌលគិរី, ព្រះសីហនុ, កោះកុង និងប៉ៃលិន) ដំណាក់កាលទី២ (១-១៨ ធ្នូ ២០២៦) អនុវត្តក្នុងខេត្តចំនួន ១៣ ទៀត (បន្ទាយមានជ័យ, បាត់ដំបង, កំពង់ចាម, កណ្តាល, តាកែវ, កំពង់ស្ពឺ, កំពត, កែប, ព្រៃវែង, ស្វាយរៀង, រតនគិរី, ក្រចេះ និងត្បូងឃ្មុំ)។

ការផ្តល់ថ្នាំបង្ការនេះ ជាផ្នែកមួយនៃការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពង្រឹងការថែទាំសុខភាពបឋម និងការពារសុខុមាលភាពកុមារីកម្ពុជាពីជំងឺមហារីកមាត់ស្បូនចាប់ពីដើមទី ប្រកបដោយសមធម៌ និងមិនទុកនរណាម្នាក់ចោលឡើយ៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 2
- authorText: 
- sourceName: 

## References


