{"asset":"news","key":"11103","locale":"km","id":"news:11103:km","entityId":"news:11103","canonicalUrl":"https://www.kps-tv.com/km/news/detail/11103","state":"ready","title":"រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តឱ្យក្រុមហ៊ុនចិន«Yunnan Investment» ស្វែងរកឱកាសវិនិយោគក្នុងខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា!","summary":"ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Yunnan Investment Group របស់ចិន ស្វែងរកឱកាសវិនិយោគថ្មីៗក្នុងខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩។ ឯកឧត្តម ហែម វណ្ណឌី លើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក LU Wei តំណាងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd.","body":"ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Yunnan Investment Group របស់ចិន ស្វែងរកឱកាសវិនិយោគថ្មីៗក្នុងខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩។\nឯកឧត្តម ហែម វណ្ណឌី លើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក LU Wei តំណាងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ជាក្រុមហ៊ុនដែលគ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Group កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង៕ ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"19563","languageVersionId":"21071","visibilityVersion":"3","versionToken":"a1.gL8g5WqA-SEYt8tl3FTyUj2TtaAX3kqlOZ1rwFaF-d4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-11T02:25:45Z"}