{"asset":"news","key":"11109","locale":"km","id":"news:11109:km","entityId":"news:11109","canonicalUrl":"https://www.kps-tv.com/km/news/detail/11109","state":"ready","title":"ក្រសួងបរិស្ថាន ប្រកាសថា គុណភាពខ្យល់នៅកម្ពុជាស្ថិតក្នុងកម្រិត «ល្អណាស់» នៅគ្រប់រាជធានី-ខេត្ត","summary":"ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលទ្ធផលនៃការតាមដានចាប់ពីម៉ោង ៧:០០ ព្រឹក ថ្ងៃទី១០ ដល់ម៉ោង ៧:០០ ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បង្ហាញថា គុណភាពខ្យល់ទូទាំងប្រទេសមានភាពល្អប្រសើរខ្លាំង។ តាមការបញ្ជាក់ពីក្រុមការងារជំនាញ កំហាប់ភាគល្អិតនិចល (PM2.5) គិតជាមធ្យមមានត្រឹមតែ ៥,៧៩ µg/m³ ប៉ុណ្ណោះ ដែលកម្រិតនេះគឺទាបជាងស្តង់ដារកំណត់ (៥០ µg/m³) យ៉ាងខ្លាំង។","body":"ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលទ្ធផលនៃការតាមដានចាប់ពីម៉ោង ៧:០០ ព្រឹក ថ្ងៃទី១០ ដល់ម៉ោង ៧:០០ ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បង្ហាញថា គុណភាពខ្យល់ទូទាំងប្រទេសមានភាពល្អប្រសើរខ្លាំង។\n\nតាមការបញ្ជាក់ពីក្រុមការងារជំនាញ កំហាប់ភាគល្អិតនិចល (PM2.5) គិតជាមធ្យមមានត្រឹមតែ ៥,៧៩ µg/m³ ប៉ុណ្ណោះ ដែលកម្រិតនេះគឺទាបជាងស្តង់ដារកំណត់ (៥០ µg/m³) យ៉ាងខ្លាំង។ ដោយផ្អែកលើសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index - AQI) ស្ថានភាពខ្យល់ក្នុងប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ក្នុងកម្រិត «ល្អណាស់» (និមិត្តសញ្ញាពណ៌ខៀវ)។\n\nស្ថានភាពគុណភាពខ្យល់ល្អប្រសើរ (កម្រិតពណ៌ខៀវ) នេះ បានគ្របដណ្តប់លើគ្រប់រាជធានី-ខេត្តទាំង ២៥ រួមមាន៖ រាជធានីភ្នំពេញ, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ចាម, កំពង់ឆ្នាំង, កណ្តាល, កំពង់ស្ពឺ, ប៉ៃលិន, មណ្ឌលគិរី, ក្រចេះ, កោះកុង, ស្វាយរៀង, តាកែវ, ត្បូងឃ្មុំ, កែប, ពោធិ៍សាត់, កំពង់ធំ, កំពត, ស្ទឹងត្រែង, រតនគិរី, ព្រះវិហារ, ព្រះសីហនុ, ព្រៃវែង និងឧត្តរមានជ័យ៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"19619","languageVersionId":"21086","visibilityVersion":"3","versionToken":"a1.J6HkujQYSlpd97NTitfpJepdKJsB0GgSW3rSh56v-2A"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-11T03:57:02Z"}