# ក្រសួងបរិស្ថាន ប្រកាសថា គុណភាពខ្យល់នៅកម្ពុជាស្ថិតក្នុងកម្រិត «ល្អណាស់» នៅគ្រប់រាជធានី-ខេត្ត

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/11109>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"19619","languageVersionId":"21086","visibilityVersion":"3","versionToken":"a1.J6HkujQYSlpd97NTitfpJepdKJsB0GgSW3rSh56v-2A"}

Original publication: 2026-11-11T03:57:02Z

ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលទ្ធផលនៃការតាមដានចាប់ពីម៉ោង ៧:០០ ព្រឹក ថ្ងៃទី១០ ដល់ម៉ោង ៧:០០ ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បង្ហាញថា គុណភាពខ្យល់ទូទាំងប្រទេសមានភាពល្អប្រសើរខ្លាំង។ តាមការបញ្ជាក់ពីក្រុមការងារជំនាញ កំហាប់ភាគល្អិតនិចល (PM2.5) គិតជាមធ្យមមានត្រឹមតែ ៥,៧៩ µg/m³ ប៉ុណ្ណោះ ដែលកម្រិតនេះគឺទាបជាងស្តង់ដារកំណត់ (៥០ µg/m³) យ៉ាងខ្លាំង។

ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលទ្ធផលនៃការតាមដានចាប់ពីម៉ោង ៧:០០ ព្រឹក ថ្ងៃទី១០ ដល់ម៉ោង ៧:០០ ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បង្ហាញថា គុណភាពខ្យល់ទូទាំងប្រទេសមានភាពល្អប្រសើរខ្លាំង។

តាមការបញ្ជាក់ពីក្រុមការងារជំនាញ កំហាប់ភាគល្អិតនិចល (PM2.5) គិតជាមធ្យមមានត្រឹមតែ ៥,៧៩ µg/m³ ប៉ុណ្ណោះ ដែលកម្រិតនេះគឺទាបជាងស្តង់ដារកំណត់ (៥០ µg/m³) យ៉ាងខ្លាំង។ ដោយផ្អែកលើសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index - AQI) ស្ថានភាពខ្យល់ក្នុងប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ក្នុងកម្រិត «ល្អណាស់» (និមិត្តសញ្ញាពណ៌ខៀវ)។

ស្ថានភាពគុណភាពខ្យល់ល្អប្រសើរ (កម្រិតពណ៌ខៀវ) នេះ បានគ្របដណ្តប់លើគ្រប់រាជធានី-ខេត្តទាំង ២៥ រួមមាន៖ រាជធានីភ្នំពេញ, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ចាម, កំពង់ឆ្នាំង, កណ្តាល, កំពង់ស្ពឺ, ប៉ៃលិន, មណ្ឌលគិរី, ក្រចេះ, កោះកុង, ស្វាយរៀង, តាកែវ, ត្បូងឃ្មុំ, កែប, ពោធិ៍សាត់, កំពង់ធំ, កំពត, ស្ទឹងត្រែង, រតនគិរី, ព្រះវិហារ, ព្រះសីហនុ, ព្រៃវែង និងឧត្តរមានជ័យ៕ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


