{"asset":"news","key":"11111","locale":"km","id":"news:11111:km","entityId":"news:11111","canonicalUrl":"https://www.kps-tv.com/km/news/detail/11111","state":"ready","title":"ជំនួបពិភាក្សាការងាររវាងអគ្គកុងស៊ុលវៀតណាម និងមេបញ្ជាការទីបញ្ជាការជួរមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម","summary":"នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម NGUYEN TRUNG HIEU (ង្វៀន ជុងហៀវ) អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ និងសហការី បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសលើការងារថែរក្សាសន្តិសុខ និងសុវត្ថិភាពនៅតំបន់សមុទ្រ។","body":"នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម NGUYEN TRUNG HIEU (ង្វៀន ជុងហៀវ) អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ និងសហការី បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ ។\n\nជំនួបនេះធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសលើការងារថែរក្សាសន្តិសុខ និងសុវត្ថិភាពនៅតំបន់សមុទ្រ។\nក្នុងឱកាសនោះ ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ ក៏ដូចជាការរួមចំណែករក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"19627","languageVersionId":"21092","visibilityVersion":"3","versionToken":"a1.qosvw6OFLuCK0Oc4F_J-rb9kEc_EwiyRav1yVGpXpAk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-11T04:31:59Z"}