{"asset":"news","key":"11118","locale":"km","id":"news:11118:km","entityId":"news:11118","canonicalUrl":"https://www.kps-tv.com/km/news/detail/11118","state":"ready","title":"រាជរដ្ឋាភិបាលបង្កើត «ភូមិតាកឹងចងចាំ» ជាភូមិថ្មី នៅខេត្តព្រះវិហារ","summary":"រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត «ភូមិតាកឹងចងចាំ» ជាភូមិថ្មីមួយ ដោយបំបែកចេញពីភូមិថ្នល់បែក នៃឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ការរៀបចំរដ្ឋបាលមូលដ្ឋាននេះ ត្រូវបានកំណត់ក្នុងប្រកាសរបស់ក្រសួងមហាផ្ទៃ ដើម្បីកំណត់រចនាសម្ព័ន្ធគ្រប់គ្រងភូមិថ្មីឱ្យបានច្បាស់លាស់ ស្របតាមបទប្បញ្ញត្តិជាធរមាន។","body":"រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត «ភូមិតាកឹងចងចាំ» ជាភូមិថ្មីមួយ ដោយបំបែកចេញពីភូមិថ្នល់បែក នៃឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ការរៀបចំរដ្ឋបាលមូលដ្ឋាននេះ ត្រូវបានកំណត់ក្នុងប្រកាសរបស់ក្រសួងមហាផ្ទៃ ដើម្បីកំណត់រចនាសម្ព័ន្ធគ្រប់គ្រងភូមិថ្មីឱ្យបានច្បាស់លាស់ ស្របតាមបទប្បញ្ញត្តិជាធរមាន។\n\nចំពោះការរៀបចំ និងគ្រប់គ្រងភូមិតាកឹងចងចាំ ត្រូវអនុវត្តតាមសេចក្ដីណែនាំលេខ ០០៤ សណន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ ដែលកំណត់អំពីបែបបទ និងនីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ ព្រមទាំងតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងាររបស់ភូមិ។\n\nការអនុវត្តប្រកាសនេះ ត្រូវស្ថិតក្រោមការទទួលខុសត្រូវរបស់អគ្គលេខាធិការ អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានពាក់ព័ន្ធ និងអង្គភាពផ្សេងទៀតចំណុះក្រសួងមហាផ្ទៃ ព្រមទាំងប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ប្រធានក្រុមប្រឹក្សាស្រុកគូលែន អភិបាលនៃគណៈអភិបាលស្រុកគូលែន និងមេឃុំថ្មី តាមតួនាទីរៀងៗខ្លួន ដោយប្រកាសនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។\nការបង្កើត «ភូមិតាកឹងចងចាំ» ជាភូមិថ្មីនេះ គឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលនៅថ្នាក់មូលដ្ឋាន ដែលអាចជួយសម្រួលដល់ការគ្រប់គ្រងប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពនិងជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕ ដោយ៖សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"19658","languageVersionId":"21119","visibilityVersion":"3","versionToken":"a1.fqJGR08R0kmq_5fF6G6sbFQlLavmzoqu2ExFM7zxTgI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"2","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-11T08:31:25Z"}