{"asset":"news","key":"11120","locale":"km","id":"news:11120:km","entityId":"news:11120","canonicalUrl":"https://www.kps-tv.com/km/news/detail/11120","state":"ready","title":"​ខេត្តកណ្ដាលដុតបំផ្លាញផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធសរុបប្រមាណ ៧៥០តោន","summary":"អគ្គស្នងការដ្ឋាននគរបាលជាតិ៖នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមក្នុងកម្មវិធីដុតបំផ្លាញផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធ។ ពិធីនេះប្រារព្ធឡើងក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្ថិតនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឭ ខេត្តកណ្ដាល។","body":"អគ្គស្នងការដ្ឋាននគរបាលជាតិ៖នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមក្នុងកម្មវិធីដុតបំផ្លាញផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធ។\nពិធីនេះប្រារព្ធឡើងក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្ថិតនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឭ ខេត្តកណ្ដាល។\n\nយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធដែលត្រូវដុតបំផ្លាញចោលនាពេលនេះ មានទម្ងន់សរុបប្រមាណ ៧៥០តោន រួមមាន៖ ប្រេងម៉ាស៊ីន ម៉ាក Total ប្រមាណ ២តោន និងម៉ាក Nova 2T ប្រមាណ ១,៥តោន។\nអំបោះដេររបួស៖ ម៉ាក ETHILON ប្រមាណ ០,៤៨តោន ផលិតផលបារីក្លែងម៉ាក និងសំបកវេចខ្ចប់ ប្រមាណ ៧២៥តោន គ្រឿងអេឡិចត្រូនិច ម៉ាក Apple ប្រមាណ ០,៦៥តោន សម្លៀកបំពាក់ ម៉ាក Boss ប្រមាណ ០,៦៥តោន សម្ភារវេជ្ជសាស្ត្រ/ផ្សេងៗមាន បន្ទះបិតបញ្ចុះកម្ដៅម៉ាក Cool-Kid ប្រមាណ ១,៦តោននិងផលិតផលថែរក្សាអនាម័យ ថ្នាំដុសធ្មេញម៉ាក Sogate និង Crogate ប្រមាណ ១៦តោន៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"19657","languageVersionId":"21133","visibilityVersion":"4","versionToken":"a1.dSXJS8atMr0LxWG7zComrmwCoyovTKgu1ZUgnjIvmQo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-11T09:06:56Z"}