{"asset":"news","key":"11122","locale":"km","id":"news:11122:km","entityId":"news:11122","canonicalUrl":"https://www.kps-tv.com/km/news/detail/11122","state":"ready","title":"កម្ពុជា-កូរ៉េ ជំរុញកិច្ចសហការសភាលើការគ្រប់គ្រងធនធានទឹក និងគាំទ្រគម្រោងវប្បធម៌ទេសចរណ៍«២០-៣០» ឆ្ពោះទៅខួប៣០ឆ្នាំ នៃចំណងការទូត!","summary":"រដ្ឋសភានៃកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើការគ្រប់គ្រងធនធានទឹក បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ព្រមទាំងបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើម «គម្រោងផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ២០-៣០» ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៧ ខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាង ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា ជាមួយលោកជំទាវ Han Jeoung-ae ប្រធានក្រុមប្រឹក្សាសភាទឹក និងអាកាសធាតុអាស៊ី-ប៉ាស៊ីហ្វិក (APWCC) កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ។","body":"រដ្ឋសភានៃកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើការគ្រប់គ្រងធនធានទឹក បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ព្រមទាំងបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើម «គម្រោងផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ២០-៣០» ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៧ ខាងមុខ។\nនេះបើយោងតាមជំនួបពិភាក្សាការងារ រវាង ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា ជាមួយលោកជំទាវ Han Jeoung-ae ប្រធានក្រុមប្រឹក្សាសភាទឹក និងអាកាសធាតុអាស៊ី-ប៉ាស៊ីហ្វិក (APWCC) កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ។\n\nលោកជំទាវ Han Jeoung-ae បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្ដួចផ្ដើម «គម្រោងផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ២០-៣០» ដោយចាត់ទុកថាជាស្ពានមិត្តភាពដ៏មានអត្ថន័យជ្រាលជ្រៅក្នុងការជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។\nគម្រោងនេះបង្កប់នូវអត្ថន័យជាប្រវត្តិសាស្ត្រ ដោយតួលេខ «២០» សំដៅដល់ខួប ២០ឆ្នាំ នៃទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងអរិយធម៌ស៊ីលឡា (Silla) និងអរិយធម៌អង្គរ ចាប់តាំងពីឆ្នាំ២០០៦ មក ខណៈតួលេខ «៣០» តំណាងឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០២៧។\nជាមួយគ្នានោះ ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងពីលទ្ធផលនិងបទពិសោធន៍ដ៏ល្អប្រសើរនៃការសិក្សាស្រាវជ្រាវដែលសាជីវកម្មធនធានទឹកកូរ៉េ (K-water) ធ្លាប់បានអនុវត្តនៅតំបន់ទន្លេមេគង្គខាងលើ ដែលជាសក្តានុពលដ៏សំខាន់សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការបច្ចេកទេសឱ្យកាន់តែទូលំទូលាយ។\n\nភាគីទាំងពីរបានពិភាក្សាលម្អិតលើការការពារប្រព័ន្ធអេកូឡូស៊ីនៅតំបន់ទន្លេមេគង្គ ការដោះស្រាយបញ្ហាទឹកជំនន់ក្នុងរដូវវស្សា និងការខ្វះខាតទឹកក្នុងរដូវប្រាំង ព្រមទាំងការចែករំលែកបច្ចេកវិទ្យា និងចំណេះដឹងវិទ្យាសាស្ត្រទំនើបៗ។\nជាការឆ្លើយតប លោកជំទាវប្រធាន APWCC បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់យន្តការនៃក្រុមប្រឹក្សាសភាទឹក និងអាកាសធាតុអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបន្តគាំទ្រកម្ពុជាក្នុងការដោះស្រាយរាល់បញ្ហាប្រឈមទាក់ទងនឹងការគ្រប់គ្រងធនធានទឹក និងការប្រែប្រួលអាកាសធាតុ សំដៅធានានូវចីរភាពបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរ៕ ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"19639","languageVersionId":"21151","visibilityVersion":"4","versionToken":"a1.9tB4RA1eRW538WXqCPuiadaYcn9LmLCzKJM01CwAY10"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-11T09:53:31Z"}