# អាកាសយានដ្ឋានអន្តរជាតិតេជោ បើកកិច្ចប្រជុំបន្ទាន់ពង្រឹងសន្តិសុខ ត្រៀមទទួលគណៈប្រតិភូនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/11123>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"19648","languageVersionId":"21153","visibilityVersion":"3","versionToken":"a1.AyBf2xPo-YdVWJXxK-zbFOMOJi3kGTzSC0QXjzQ290o"}

Original publication: 2026-11-11T10:04:16Z

អាកាសយានដ្ឋានអន្តរជាតិតេជោ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦៖ នៅសាលប្រជុំជាន់ទី២ នៃអគារអ៊ែរឡាញ (Airline Building) ឯកឧត្តម អេង រ៉ា ទីប្រឹក្សា នាយកអាកាសយានដ្ឋានអន្តរជាតិតេជោ និងជាប្រធានគណៈកម្មការសន្តិសុខអាកាសយានដ្ឋាន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ទាំងក្នុងនិងក្រៅបរិវេណអាកាសយានដ្ឋាន។ កិច្ចប្រជុំនេះ មានការចូលរួមពីមន្ត្រីជំនាញមកពីគ្រប់ស្ថាប័ន-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងតំណាងក្រុមហ៊ុនប្រតិបត្តិការនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោទាំងអស់។

អាកាសយានដ្ឋានអន្តរជាតិតេជោ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦៖ នៅសាលប្រជុំជាន់ទី២ នៃអគារអ៊ែរឡាញ (Airline Building) ឯកឧត្តម អេង រ៉ា ទីប្រឹក្សា នាយកអាកាសយានដ្ឋានអន្តរជាតិតេជោ និងជាប្រធានគណៈកម្មការសន្តិសុខអាកាសយានដ្ឋាន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ទាំងក្នុងនិងក្រៅបរិវេណអាកាសយានដ្ឋាន។
កិច្ចប្រជុំនេះ មានការចូលរួមពីមន្ត្រីជំនាញមកពីគ្រប់ស្ថាប័ន-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងតំណាងក្រុមហ៊ុនប្រតិបត្តិការនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោទាំងអស់។

គោលបំណងចម្បងនៃកិច្ចប្រជុំបន្ទាន់នេះ គឺដើម្បីរៀបចំការអនុវត្តការងារ តម្រង់ទិសគ្រប់ស្ថាប័ន អង្គភាព និងក្រុមហ៊ុនពាក់ព័ន្ធ ឱ្យត្រៀមលក្ខណៈសម្បត្តិរួចរាល់ក្នុងការចូលអនុវត្តភារកិច្ចនៅ ស្ថានីយអ្នកដំណើរពិសេស (VVIP) ថ្មី។
ពង្រឹងសន្តិសុខ និងសុវត្ថិភាព បង្កើនកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ឱ្យបានម៉ឺងម៉ាត់បំផុត ជូនចំពោះគណៈប្រតិភូអន្តរជាតិទាំងអស់ ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ ឆ្នាំ២០២៦ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


