# ក្រសួងកសិកម្ម ណែនាំក្រុមហ៊ុនចិនធំៗចំនួន២ ពិនិត្យលទ្ធភាពមកវិនិយោគលើវិស័យវារីវប្បកម្ម នៅកម្ពុជា!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/11124>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"19649","languageVersionId":"21159","visibilityVersion":"5","versionToken":"a1.l-0FvT1jcyx1LzSl2gjcznlFhlAsUae8ZMRZpfMQA1Q"}

Original publication: 2026-11-11T10:18:03Z

ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានណែនាំឱ្យក្រុមហ៊ុន Grand Bridge Investment Co., Ltd និងក្រុមហ៊ុន Shandong Mingsheng Group របស់ចិន ពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាលើវិស័យវារីវប្បកម្ម ភស្តុភារកម្ម ជំរុញការកែច្នៃ និងពង្រីកទីផ្សារកសិផលផ្សេងៗទៀតរបស់កម្ពុជា នៅលើទីផ្សារប្រទេសចិន។ ការណែនាំរបស់ ឯកឧត្តម គី ច័ន្ទរំដួល បែបនេះធ្វើឡើងក្នុង ជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន Grand Bridge Investment Co., Ltd និងក្រុមហ៊ុន Shandong Mingsheng Group ដែលជាក្រុមហ៊ុនរដ្ឋចិន មានឯកទេសខាងចិញ្ចឹមត្រីក្នុងអាងស្វ័យប្រវត្តិ ផលិតចំណីត្រី និងមាន់យកស៊ុត ការកែច្នៃ ឡូជីស្ទីកត្រជាក់ និងទីផ្សារលក់កសិផលនៅប្រទេសចិន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងជីណាន ខេត្តសានទុង សាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានណែនាំឱ្យក្រុមហ៊ុន Grand Bridge Investment Co., Ltd និងក្រុមហ៊ុន Shandong Mingsheng Group របស់ចិន ពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាលើវិស័យវារីវប្បកម្ម ភស្តុភារកម្ម ជំរុញការកែច្នៃ និងពង្រីកទីផ្សារកសិផលផ្សេងៗទៀតរបស់កម្ពុជា នៅលើទីផ្សារប្រទេសចិន។ 

ការណែនាំរបស់ ឯកឧត្តម គី ច័ន្ទរំដួល បែបនេះធ្វើឡើងក្នុង
ជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន Grand Bridge Investment Co., Ltd និងក្រុមហ៊ុន Shandong Mingsheng Group ដែលជាក្រុមហ៊ុនរដ្ឋចិន មានឯកទេសខាងចិញ្ចឹមត្រីក្នុងអាងស្វ័យប្រវត្តិ ផលិតចំណីត្រី និងមាន់យកស៊ុត ការកែច្នៃ ឡូជីស្ទីកត្រជាក់ និងទីផ្សារលក់កសិផលនៅប្រទេសចិន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងជីណាន ខេត្តសានទុង សាធារណរដ្ឋប្រជាមានិតចិន។ 
ជាការឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុនទាំងពីរ បានទទួលយកអនុសាសន៍សម្រាប់ជំរុញ និងលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា ហើយក្រុមហ៊ុននឹងពិនិត្យលទ្ធភាពធ្វើការងារបន្តជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្នែកវារីវប្បកម្ម ការផ្ទេរបច្ចេកវិទ្យា ឡូជីស្ទីក ទូក្លាសេត្រជាក់ និងការនាំចេញកសិផលទៅលក់នៅទីផ្សារប្រទេសចិន៕ ដោយ៖ ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


