{"asset":"news","key":"11125","locale":"km","id":"news:11125:km","entityId":"news:11125","canonicalUrl":"https://www.kps-tv.com/km/news/detail/11125","state":"ready","title":"លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ អញ្ជើញចែកសម្ភារសិក្សាជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាចំនួន ៤ ដើម្បីលើកកម្ពស់វិស័យអប់រំ","summary":"ស្រុកព្រៃនប់៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីក្នុងពិធីចែកសៀវភៅសរសេរ និងសម្ភារសិក្សា ជូនដល់ក្មួយៗសិស្សានុសិស្សនៅសាលាបឋមសិក្សាចំនួន ៤ ក្នុស្រុកព្រៃនប់ រួមមាន៖ សាលាបឋមសិក្សាព្រែកស្វាយ សាលាបឋមសិក្សាហ៊ុនសែនដំឡូងមី សាលាបឋមសិក្សាមនោរម្យ សាលាបឋមសិក្សាអន្លង់ក្រពើ។ សកម្មភាពដ៏ថ្លៃថ្លានេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរដែនដី ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងជំរុញទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ យកចំណេះដឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែពូកែ។","body":"ស្រុកព្រៃនប់៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីក្នុងពិធីចែកសៀវភៅសរសេរ និងសម្ភារសិក្សា ជូនដល់ក្មួយៗសិស្សានុសិស្សនៅសាលាបឋមសិក្សាចំនួន ៤ ក្នុស្រុកព្រៃនប់ រួមមាន៖ សាលាបឋមសិក្សាព្រែកស្វាយ សាលាបឋមសិក្សាហ៊ុនសែនដំឡូងមី សាលាបឋមសិក្សាមនោរម្យ សាលាបឋមសិក្សាអន្លង់ក្រពើ។\nសកម្មភាពដ៏ថ្លៃថ្លានេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរដែនដី ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងជំរុញទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ យកចំណេះដឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែពូកែ។\n\nសៀវភៅ និងសម្ភារសិក្សាទាំងនេះ នឹងក្លាយជាឧបករណ៍ដ៏មានតម្លៃក្នុងការសិក្សារៀនសូត្រ ជាកម្លាំងចិត្ត និងជាគ្រឹះយ៉ាងរឹងមាំសម្រាប់កសាងអនាគតដ៏ភ្លឺស្វាងរបស់ក្មួយៗសិស្សានុសិស្ស ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិនាពេលអនាគត៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"19654","languageVersionId":"21161","visibilityVersion":"3","versionToken":"a1.pc9v1TByGANQUp7xMLCwoKF_FyBSeuTSZsu5SabBkNM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-11T10:28:53Z"}