រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋមន្ត្រីទេសចរណ៍ អញ្ជើញទស្សនាស្តង់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» នៅសៀមរាប!

នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ បានទស្សនាស្តង់ក្នុងព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនី នៅខេត្តសៀមរាប ក្រោយពិធីសម្ពោធជាផ្លូវការ។ ព្រឹត្តិការណ៍នេះមានស្តង់ជាង៥០។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

បន្ទាប់ពីពិធីសម្ពោធជាផ្លូវការ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញទស្សនាស្តង់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» (Francophonie Village 2026) ដែលរៀបចំដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ប្រចាំខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះមានស្តង់តាំងបង្ហាញជាង ៥០ ស្តង់ ដោយមានការចូលរួមពីសហគមន៍និយាយភាសាបារាំងមកពីប្រទេសបារាំង កាណាដា បែលហ្ស៊ិក វៀតណាម ឡាវ និងប្រទេសដទៃទៀត ដែលកំពុងរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា។ តាមឯកឧត្តម ហួត ហាក់ បានឱ្យដឹងថា ការតាំងបង្ហាញនេះ បានបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ និងការរស់នៅប្រកបដោយសុខដុមរមនារបស់សហគមន៍ចម្រុះជាតិសាសន៍នៅកម្ពុជា ព្រមទាំងរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជា៕ ដោយ៖ ស្រីពី
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "19144",
  "languageVersionId": "20415",
  "visibilityVersion": "3",
  "versionToken": "a1.H7XmA2zgCi6vrJCBqm8ItBlvm8Kb0t_bnNM0szYCzcw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។