រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ

ព័ត៌មានរដ្ឋបាល ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ។

កម្លាំងនគរបាលសណ្ដាប់ធ្នាប់ខេត្តព្រះសីហនុ ប្រចាំការការពារ និងរៀបចំរបៀបរៀបរយជូនភ្ញៀវទេសចរ ក្នុងពិធីបុណ្យឯករាជ្យជាតិ

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងនគរបាលសណ្ដាប់ធ្នាប់ខេត្តព្រះសីហនុបានចុះប្រចាំការ និងល្បាតតាមផ្សារ វេទិកា បេនរថយន្ត ឆ្នេរ និងផ្លូវសំខាន់ៗ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងពិធីបុណ្យឯករាជ្យជាតិ។

រដ្ឋបាលខេត្តព្រះសីហនុបា្ររព្ធមីទ្ទិញអបអរសាទរខួបទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

រដ្ឋបាលខេត្តព្រះសីហនុប្រារព្ធមីទ្ទិញអបអរសាទរខួបទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត។

អាវុធហត្ថខេត្តព្រះសីហនុ នាំយកអំណោយ និងថវិកាចែកជូនអតីតយោធិន និងគ្រួសារមានការលំបាក ៧៣នាក់ ក្នុងឱកាសបុណ្យឯករាជ្យជាតិ

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ អាវុធហត្ថខេត្តព្រះសីហនុ បានផ្តល់អំណោយ និងថវិកាដល់អតីតយោធិន និងគ្រួសារមានការលំបាកសរុប៧៣នាក់ ដោយម្នាក់ៗទទួលបានថវិកា៥០,០០០រៀល រួមជាមួយអង្ករ មី និងទឹកសុទ្ធ។

ខេត្តព្រះសីហនុពន្លឿនការរៀបចំសោភ័ណភាពឆ្នេរប្រមាណជាង ៧ គីឡូម៉ែត្រ ដើម្បីត្រៀមទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យអុំទូក បុណ្យសមុទ្រ និងឆ្លងឆ្នាំសកល

លោក សាមុត សុធារិទ្ធ អភិបាលស្តីទីខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមការងារកំពុងរៀបចំឆ្នេរពីអូរឈើទាលដល់ពយជំទាវម៉ៅ (ដើមឈើចាំស្នេហ៍) ប្រវែងជាង៧គីឡូម៉ែត្រ ដោយដាក់ពោងសុវត្ថិភាព ដាំដើមដូង និងសម្អាតឆ្នេរ ត្រៀមទទួលភ្ញៀវក្នុងពិធីបុណ្យខាងមុខ។

បង្កើនការយល់ដឹងសុវត្ថិភាពចរាចរណ៍៖ មន្ទីរសាធារណការខេត្តព្រះសីហនុ បណ្តុះបណ្តាលច្បាប់ផ្លូវគោកដល់ប្រជាពលរដ្ឋ និងបេក្ខជនប្រឡងយកប័ណ្ណបើកបរ

នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋមកទទួលសេវាសាធារណៈ និងបេក្ខជនប្រឡងយកប័ណ្ណបើកបរ ដើម្បីបង្កើនការយល់ដឹងអំពីសុវត្ថិភាព។

ករណីបាញ់ប្រហារនៅព្រះសីហនុ៖ រូបភាពកាមេរ៉ាសុវត្ថិភាពត្រូវបានផ្សព្វផ្សាយ ជនសង្ស័យចិន៣នាក់ត្រូវបានចាប់ខ្លួន

នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ស្ត្រីជនជាតិចិនម្នាក់រងរបួសធ្ងន់ដោយការបាញ់ប្រហារនៅខេត្តព្រះសីហនុ។ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យជាបុរសចិន៣នាក់ ហើយស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតនៅភ្នំពេញ។ មូលហេតុ និងតួនាទីជនសង្ស័យម្នាក់ៗនៅតែស្ថិតក្រោមការស៊ើបអង្កេត។

លោកឧកញ៉ា តាន់ តាត់ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដើម្បីពង្រឹងកិច្ចសហការ និងរៀបចំផែនការឆ្នាំ២០២៧

សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានប្រជុំផ្ទៃក្នុងនៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកឧកញ៉ា តាន់ តាត់ ដើម្បីពិនិត្យការងារ ពង្រឹងកិច្ចសហការ និងរៀបចំផែនការឆ្នាំ២០២៧។