រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

មនុស្សយ៉ាងហោចណាស់ ២១ នាក់ស្លាប់ ក្នុងហេតុការណ៍លិចទូកនៅប្រទេសសេណេហ្គាល់!

ទូកដឹកជនអន្តោប្រវេសន៍មួយគ្រឿងបានលិចនៅសមុទ្រភាគពាយព្យសេនេហ្គាល់ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២១នាក់ស្លាប់ តាមតួលេខបណ្តោះអាសន្នរបស់ក្រសួងមហាផ្ទៃ។ ការស្វែងរកនៅតែបន្ត ខណៈជនអន្តោប្រវេសន៍១៤២នាក់ផ្សេងទៀតត្រូវបានស្ទាក់ចាប់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

គ្រោះមហន្តរាយដ៏រន្ធត់ បានកើតឡើងសារជាថ្មីម្តងទៀត ដោយទូកដឹកជនអន្តោប្រវេសន៍ខុសច្បាប់មួយគ្រឿងបានលិចនៅសមុទ្រភាគពាយព្យប្រទេសសេនេហ្គាល់ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២១ នាក់បាត់បង់ជីវិត។ ក្រសួងមហាផ្ទៃសេនេហ្គាល់បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា តួលេខអ្នកស្លាប់នេះ គ្រាន់តែជា «តួលេខបណ្តោះអាសន្ន» ប៉ុណ្ណោះ ខណៈដែលកិច្ចប្រតិបត្តិការស្វែងរកជនរងគ្រោះដែលបាត់បង់ជីវិត ឬបាត់ខ្លួននៅក្នុងសមុទ្រនៅតែបន្តធ្វើឡើងយ៉ាងសស្រាក់សស្រាំ។ ទន្ទឹមនឹងនេះ អាជ្ញាធរប្រទេសសេនេហ្គាល់ក៏បានបញ្ជាក់ថា ពួកគេក៏បានស្ទាក់ចាប់ និងឃាត់ខ្លួនជនអន្តោប្រវេសន៍ចំនួន ១៤២ នាក់បន្ថែមទៀត ដែលក្នុងនោះមានទាំងស្ត្រី និងកុមារតូចៗ ដែលកំពុងស្ថិតនៅលើទូកតូចមួយគ្រឿង ដែលកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រដ៏ធំល្វឹងល្វើយទៅកាន់ប្រទេសអេស្ប៉ាញ។ គួររំលឹកផងដែរថា មនុស្សរាប់ពាន់នាក់មកពីតំបន់អាហ្វ្រិកខាងលិច បានបាត់បង់ជីវិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីព្យាយាមប្រថុយប្រថានជីវិតធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប តាមរយៈផ្លូវទឹកសមុទ្រអាត្លង់ទិកដ៏គ្រោះថ្នាក់បំផុតមួយនេះ៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "19214",
  "languageVersionId": "20531",
  "visibilityVersion": "3",
  "versionToken": "a1.3T7PaHshkQv5Z_sNh8Yu3Xo_wVukg7qt1CODi6QAfKM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។