ប្រជាពលរដ្ឋចំនួន ២,៦៨២គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ទទួលពូជស្រូវរបស់រាជរដ្ឋាភិបាល នៅស្រុកបាកានខេត្តពោធិ៍សាត់
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឡាំ ហេងហួត និងអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានចុះសំណេះសំណាល និងចែកស្បៀងអាហារ ព្រមទាំងពូជស្រូវ ជូនប្រជាពលរដ្ឋចំនួន ២,៦៨២គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកបាកាន។
ខ្លឹមសារប្រភព
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធានគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា រួមជាមួយឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះសំណេះសំណាល និងចែកស្បៀងអាហារព្រមទាំងពូជស្រូវ ជូនប្រជាពលរដ្ឋចំនួន ២,៦៨២គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តមអគ្គលេខាធិការរង គ.ជ.គ.ម. អភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ-អង្គភាពជំនាញ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តម ឡាំ ហេងហួត បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខុមាលភាព និងការស្តារជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យបន្តសហការគ្នាតាមដានស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋ និងធានាថាការផ្តល់អំណោយជំនួយសង្គ្រោះ គឺត្រូវឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ប្រកបដោយតម្លាភាព សមធម៌ និងប្រសិទ្ធភាពខ្ពស់។
ការផ្តល់អំណោយស្បៀង និងពូជស្រូវនេះ គឺជាវិធានការដ៏មានសារៈសំខាន់ក្នុងការជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់ជានិច្ចរបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាជននៅគ្រប់កាលៈទេសៈ ក្នុងគោលដៅរួមចំណែកស្តារជីវភាព និងកសាងភាពធន់រឹងមាំជូនសហគមន៍វិញ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "19344",
"languageVersionId": "20776",
"visibilityVersion": "3",
"versionToken": "a1.YteltZIuZi60qWyGdeJnYhZGTMQqOJ2Dd2vFngn7OVs"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
