រដ្ឋបាលខេត្តព្រះសីហនុទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ៩០០ នាក់ និងនាវិកជាង ៤០០ នាក់ ពីនាវាទេសចរណ៍ Viking Orion
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិយ៉ាងកក់ក្តៅ និងប្រកបដោយភាពរួសរាយរាក់ទាក់ ដែលធ្វើដំណើរតាមនាវាទេសចរណ៍ដ៏ធំមួយគ្រឿង ឈ្មោះ Viking Orion នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពិធីនេះធ្វើឡើងក្រោមការដឹកនាំទទួលស្វាគមន៍ពីលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងក្រុងព្រះសីហនុ អភិបាលរងក្រុងកំពង់សោម ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
ខ្លឹមសារប្រភព
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិយ៉ាងកក់ក្តៅ និងប្រកបដោយភាពរួសរាយរាក់ទាក់ ដែលធ្វើដំណើរតាមនាវាទេសចរណ៍ដ៏ធំមួយគ្រឿង ឈ្មោះ Viking Orion នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ពិធីនេះធ្វើឡើងក្រោមការដឹកនាំទទួលស្វាគមន៍ពីលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងក្រុងព្រះសីហនុ អភិបាលរងក្រុងកំពង់សោម ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។នាវាទេសចរណ៍ Viking Orion បានដឹកភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ចំនួន ៨៨៨ នាក់ ស្ត្រី ៤៧០ នាក់ មកពី ១៤ សញ្ជាតិ និងនាវិកចំនួន ៤៦៥ នាក់ ស្ត្រី ១១១ នាក់ មកពី ៣៤ សញ្ជាតិ។ ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ ភ្ញៀវជនជាតិអាមេរិកមានចំនួនច្រើនជាងគេ រហូតដល់ ៧៣៦ នាក់។
នាវាទេសចរណ៍នេះមានប្រវែង ២២៨,៣០ ម៉ែត្រ និងទទឹង ២៨,៨០ ម៉ែត្រ ដោយបានធ្វើដំណើរចេញពីប្រទេសវៀតណាម ចូលមកកាន់ប្រទេសកម្ពុជា មុននឹងបន្តដំណើរទៅកាន់ប្រទេសថៃ។
ក្នុងឱកាសនេះ រដ្ឋបាលខេត្តបានរៀបចំជូនវត្ថុអនុស្សាវរីយ៍ជាក្រម៉ា ដែលជាអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ ដល់ភ្ញៀវទេសចរម្នាក់មួយផងដែរ។ ជាមួយគ្នានេះ ក៏មានការសម្តែងរបាំជូនពរ ដើម្បីបង្ហាញពីសិល្បៈ វប្បធម៌ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។
បន្ទាប់ពីចុះពីនាវា ភ្ញៀវទេសចរបានបែងចែកជាក្រុមៗ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានាក្នុងខេត្តព្រះសីហនុ ទាំងតំបន់ឆ្នេរធម្មជាតិ និងតំបន់ទេសចរណ៍វប្បធម៌។
ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តបានបន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមគោលដៅទេសចរណ៍នានា ដើម្បីធានាឱ្យភ្ញៀវទេសចរទទួលបាននូវភាពកក់ក្តៅ សុវត្ថិភាព និងបទពិសោធន៍ដ៏ល្អប្រសើរក្នុងអំឡុងពេលស្នាក់នៅ និងធ្វើដំណើរកម្សាន្តនៅលើទឹកដីខេត្តព្រះសីហនុ។នេះជាការបង្ហាញពីសក្តានុពលទេសចរណ៍ និងមុខមាត់ដ៏ស្រស់បំព្រងរបស់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនា និងស្វែងយល់ពីសម្បត្តិធម្មជាតិ វប្បធម៌ និងអរិយធម៌ខ្មែរ៕ អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព ៖ ឡាយ ចាន់ដា
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "19397",
"languageVersionId": "20872",
"visibilityVersion": "3",
"versionToken": "a1.IJi-nwfhZFgJififQrvOCXoTevd_9ckMOXw3rzPlsIw"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
