អឺរ៉ុប ទាមទារកិច្ចព្រមព្រៀងយុត្តិធម៌សម្រាប់អ៊ុយក្រែន និងចោទប្រកាន់អ៊ីរ៉ង់ ក្នុងកិច្ចប្រជុំ G7!
រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 រួមមាន ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដាក់សម្ពាធលើសហរដ្ឋអាមេរិកឱ្យមានដំណោះស្រាយដ៏សមស្របមួយសម្រាប់អ៊ុយក្រែន ក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី ក៏ដូចជាទប់ស្កាត់អាមេរិក មិនឱ្យមានសកម្មភាពយោធាបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់។ នៅក្នុងកិច្ចប្រជុំនេះ ប្រទេសបារាំង ក៏បានទម្លាក់កំហុសយ៉ាងខ្លាំងលើកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ថាជាមេខ្លោងនៅពីក្រោយការវាយប្រហារតាមអ៊ីនធឺណិតលើប្រពន្ធ័ទូរទឹកកករបស់ផ្សារទំនើបនានាក្នុងតំបន់អឺរ៉ុបកាលពីខែមុន ដោយបារាំងបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "19424",
"languageVersionId": "20889",
"visibilityVersion": "3",
"versionToken": "a1.rXcaIYTj3-JszIsJnn2zlZO5KdfwTpt27Fmh9xrqmhw"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
