មេដឹកនាំកំពូលអ៊ីរ៉ង់ មុជតាបា ខាមីណៃ ប្រកាសឱ្យ «បញ្ចប់ស្ថានភាពគ្មានសង្គ្រាម គ្មានសន្តិភាព» ជាមួយសហរដ្ឋអាមេរិក ឱ្យបានឆាប់!
យោងតាមបញ្ជាផ្ទាល់ពីមេដឹកនាំកំពូលប្រទេសអ៊ីរ៉ង់ លោក មុជតាបា ខាមីណៃ ប្រធានាធិបតីប្រទេសអ៊ីរ៉ង់ ម៉ាស៊ូត ប៉េសេសកៀន (Masoud Pezeshkian) បានប្រកាសថា ទីក្រុងតេអេរ៉ង់មានឆន្ទៈក្នុងការចូលរួមចរចាការទូត ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសអ៊ីរ៉ង់ នឹងមិនឱនក្បាលជាដាច់ខាត។ លោក ប៉េសេសកៀន បានបន្ថែមថា មេដឹកនាំកំពូល បានបញ្ជាឱ្យពួកយើងបញ្ចប់ស្ថានភាពគ្មានសង្គ្រាម គ្មានសន្តិភាពនេះ នឹងធ្វើការចរចាដោយសេចក្តីថ្លៃថ្នូរ ប៉ុន្តែ អ៊ីរ៉ង់នឹងមិនចុះចាញ់ដោយកម្លាំងបាយ ឬការគំរាមកំហែងនោះទេ។
ខ្លឹមសារប្រភព
យោងតាមបញ្ជាផ្ទាល់ពីមេដឹកនាំកំពូលប្រទេសអ៊ីរ៉ង់ លោក មុជតាបា ខាមីណៃ ប្រធានាធិបតីប្រទេសអ៊ីរ៉ង់ ម៉ាស៊ូត ប៉េសេសកៀន (Masoud Pezeshkian) បានប្រកាសថា ទីក្រុងតេអេរ៉ង់មានឆន្ទៈក្នុងការចូលរួមចរចាការទូត ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសអ៊ីរ៉ង់ នឹងមិនឱនក្បាលជាដាច់ខាត។
លោក ប៉េសេសកៀន បានបន្ថែមថា មេដឹកនាំកំពូល បានបញ្ជាឱ្យពួកយើងបញ្ចប់ស្ថានភាពគ្មានសង្គ្រាម គ្មានសន្តិភាពនេះ នឹងធ្វើការចរចាដោយសេចក្តីថ្លៃថ្នូរ ប៉ុន្តែ អ៊ីរ៉ង់នឹងមិនចុះចាញ់ដោយកម្លាំងបាយ ឬការគំរាមកំហែងនោះទេ។
ការប្រកាសនេះ ធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ការវាយប្រហារយោធាជាថ្មីលើប្រទេសអ៊ីរ៉ង់គឺ «មិនចាំបាច់នោះទេ» ប៉ុន្តែបានអះអាងថា យោធាអាមេរិកបានដាក់គោលដៅស្ពានរបស់អ៊ីរ៉ង់ចំនួន ៣៨ នៅចំពោះមុខ «ដែលអាចកម្ទេចចោលបានក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ»។ទោះបីជាយ៉ាងណា លោក ត្រាំ នៅតែរក្សាជំហរថា យោធាអាមេរិកត្រៀមខ្លួនរួចជាស្រេចក្នុងការបើកការវាយប្រហារជាថ្មី និង «បោសសម្អាត អ៊ីរ៉ង់ ឱ្យអស់តែម្ដង ប្រសិនបើពួកគេមិនយល់ព្រមលើកិច្ចព្រមព្រៀង៕អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "19433",
"languageVersionId": "20905",
"visibilityVersion": "3",
"versionToken": "a1.7B5Wwu5ir0XBHddfJLXTbz1l-yKf3ir1GiOLGXmo4SM"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
