រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

បាញ់សម្លាប់ពិធីការិនីព័ត៌មានម្នាក់ ក្រោយផ្ទុះករណីឃាតកម្មជាង ១៣០០ ករណីក្នុងប្រទេសប៉ាគីស្ថាន!

អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅតែបន្តជាបញ្ហាចម្បងដ៏ធ្ងន់ធ្ងរ ដែលកំពុងកើតមានក្នុងប្រទេសប៉ាគីស្ថាន ដោយប្រទេសនេះបានរាយការណ៍ពីករណីឃាតកម្មជាង ១៣០០ ករណី ដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារក្នុងរយៈពេលត្រឹមតែមួយឆ្នាំកន្លងទៅនេះ។ ជាក់ស្តែង ករណីឃាតកម្មលើពិធីការិនីព័ត៌មានទូរទស្សន៍ក្នុងប្រទេសប៉ាគីស្ថាន លោកស្រី Rabia Ahsan (រ៉ាប៊ីយ៉ា អាសាន) បានបង្កឱ្យមានការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំងទូទាំងប្រទេស។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅតែបន្តជាបញ្ហាចម្បងដ៏ធ្ងន់ធ្ងរ ដែលកំពុងកើតមានក្នុងប្រទេសប៉ាគីស្ថាន ដោយប្រទេសនេះបានរាយការណ៍ពីករណីឃាតកម្មជាង ១៣០០ ករណី ដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារក្នុងរយៈពេលត្រឹមតែមួយឆ្នាំកន្លងទៅនេះ។ ជាក់ស្តែង ករណីឃាតកម្មលើពិធីការិនីព័ត៌មានទូរទស្សន៍ក្នុងប្រទេសប៉ាគីស្ថាន លោកស្រី Rabia Ahsan (រ៉ាប៊ីយ៉ា អាសាន) បានបង្កឱ្យមានការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំងទូទាំងប្រទេស។ លោកស្រី អាសាន ដែលជាអ្នកអធិប្បាយកម្មវិធីព្រឹត្តិការណ៍ព័ត៌មានបច្ចុប្បន្ន នៅលើកញ្ចក់ទូរទស្សន៍ឯកជនមួយក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានប្រទះឃើញស្លាប់នៅក្នុងគេហដ្ឋានរបស់ខ្លួនក្នុងទីក្រុង រ៉ាវ៉ាល់ពីនឌី (Rawalpindi) ដោយសារគ្រាប់កាំភ្លើង ហើយភ្លាមៗនោះ ស្វាមីរបស់លោកស្រីត្រូវបានចាប់ខ្លួន ពាក់ពន្ធ័នឹងករណីបាញ់សម្លាប់ភរិយារបស់ខ្លួន បើទោះបីជាលោក បានប្រកែកថាជាអំពើអចេតនាក៏ដោយ។ គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលស្ត្រីអ្នកសារព័ត៌មាននៅក្នុងប្រទេសប៉ាគីស្ថានបានក្លាយជាជនរងគ្រោះនៃអំពើហិង្សាពីដៃគូស្នេហា ឬស្វាមី ដែលឆ្លុះបញ្ចាំងពីការរំលោភបំពានពីសំណាក់ដៃគូបច្ចុប្បន្ន ឬអតីត ខណៈដែលកាលពីឆ្នាំ ២០១៩ អ្នកយកព័ត៌មានស្ត្រីវ័យក្មេងម្នាក់ ឈ្មោះ Arooj Iqbal ក៏ត្រូវបានសម្លាប់ ដោយអតីតស្វាមីរបស់ខ្លួន និងកាលពីឆ្នាំ ២០២០ អ្នកសារព័ត៌មានមកពីខេត្តបាឡូជីស្ថាន លោកស្រី សាហ៊ីណា សាហ៊ីន (Shaheena Shaheen) ដែលជាពិធីការិនីកម្មវិធីពិភាក្សានៅទូរទស្សន៍ជាតិប៉ាគីស្ថាន ក៏ត្រូវបានគេបាញ់សម្លាប់នៅក្នុងផ្ទះរបស់ខ្លួន៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "19473",
  "languageVersionId": "20949",
  "visibilityVersion": "3",
  "versionToken": "a1.PGPq9vFckujsRCZOLJ8HWWPFF6eKYNMv8etioZ7j5xk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។