សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និងដារពិស្តារឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត រួមជាមួយឯកឧត្តម លោកជំទាវ បុត្រាបុត្រី និងចៅប្រុសចៅស្រី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីរំលឹកខួបគម្រប់ ៥០ឆ្នាំ នៃមរណភាពកុមារា ហ៊ុន កំសត់ ដែលជាបុត្រប្រុសច្បងរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ ពិធីបុណ្យត្រូវបានប្រារព្ធឡើងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយមានការថ្វាយប្រគេនទេយ្យទាន និងនិមន្តសម្ដេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹម ហេង សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹម សន ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះមន្ត្រីសង្ឃសរុបចំនួន ៧ព្រះអង្គ ចូលរួមសូត្រមន្ត និងបង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ សូមបានទៅកាន់សុគតិភព។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "19474",
"languageVersionId": "20954",
"visibilityVersion": "4",
"versionToken": "a1.klo5FQjdSdGWzOC_ALeTH9_pWlDLMiOpXfR51nPOxjc"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
