គ្រោះអគ្គិភ័យក្នុងខែតុលា ឆ្នាំ២០២៦ ថយចុះ ប៉ុន្តែនៅតែបន្តបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋជាច្រើនខ្នង
ទោះបីជាស្ថិតិអគ្គិភ័យទូទាំងប្រទេសមានការថយចុះគួរឱ្យកត់សម្គាល់ក្នុងខែតុលា ឆ្នាំ២០២៦ នេះក្តី ប៉ុន្តែគ្រោះថ្នាក់ដែលបានកើតឡើងនៅតែបន្សល់ទុកនូវការខូចខាតទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនកន្លែងដដែល។ យោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងមហាផ្ទៃ បានបង្ហាញថា ត្រឹមរយៈពេលពេញមួយខែតុលា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ មានករណីគ្រោះអគ្គិភ័យកើតឡើងសរុបចំនួន ៤០ករណី ដែលបានបំផ្លាញផ្ទះពលរដ្ឋអស់ចំនួន ៣៣ខ្នង។
ខ្លឹមសារប្រភព

ក្រៅពីការខូចខាតផ្ទះសម្បែងខាងលើ អគ្គិភ័យក៏បានឆាបឆេះ នូវសម្ភារ និងរចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត រួមមាន៖ រោងចក្រ ២ខ្នង អគា ២កន្លែង តូបលក់ដូរ ២តូប រថយន្ត និងមធ្យោបាយដឹកជញ្ជូន រថយន្តធុនតូចចំនួន ៣គ្រឿង និងរថយន្តដឹកចំបើង ១គ្រឿង និងកន្លែងស្នាក់នៅ បន្ទប់ជួល ចំនួន ១។
ទោះជាយ៉ាងណា បើធៀបរយៈពេលដូចគ្នាក្នុងខែកញ្ញា ស្ថានភាពគ្រោះអគ្គិភ័យទូទាំងប្រទេសមានការថយចុះចំនួន ៦ករណី ហើយចំនួនផ្ទះដែលរងការឆាបឆេះក៏បានធ្លាក់ចុះ ៦ខ្នងផងដែរ។ តាមរយៈរបាយការណ៍បានបញ្ជាក់បន្ថែមថា ហេតុការណ៍អគ្គិភ័យក្នុងខែតុលានេះ បានកើតឡើងលើខេត្ត-ក្រុងចំនួន ១៥ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត ព្រះសីហនុ កំពង់ឆ្នាំង ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ រតនគីរី ត្បូងឃ្មុំ និងខេត្តព្រៃវែង។
អាជ្ញាធរ និងសមត្ថកិច្ចជំនាញផ្នែកអគ្គិភ័យ បានធ្វើការក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ភ្លើង ទៀន ធូប ហ្គាស និងប្រព័ន្ធអគ្គិសនី។ ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ សូមប្រញាប់ រាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋាន ឬទាក់ទងមកកាន់ លេខទូរស័ព្ទ ១១៨ ឬតាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) លេខ ១១៨ ដើម្បីឱ្យកម្លាំងជំនាញចុះអន្តរាគមន៍ជួយសង្គ្រោះបានទាន់ពេលវេលា៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "19481",
"languageVersionId": "20966",
"visibilityVersion": "3",
"versionToken": "a1.u0aQJM3bfd5Bb_0v-oz5f0kHFsUDszwT758F3XtbpaQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។