ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បំបែកសំណុំរឿងបទល្មើស ៣ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់ និងរំដោះជនរងគ្រោះជំរិតទារប្រាក់បានដោយសុវត្ថិភាព
ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពី ឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានជាបន្តបន្ទាប់ចំនួន ០៣ករណី គិតចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ០៩នាក់ (រួមមានជនជាតិខ្មែរ និងចិន) ពាក់ព័ន្ធនឹងបទល្មើសក្នុងករណីអំពើលួច (០២ករណី) លួចម៉ូតូសណ្តោងរ៉ឺម៉ក និងសម្ភារ ព្រមទាំងករណីលួចធុងហ្គាសម៉ាស៊ីនត្រជាក់។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "19522",
"languageVersionId": "21000",
"visibilityVersion": "3",
"versionToken": "a1.czM4OCI_YIZobhtjheY1JjOJTtouafbi4TP0ou_HYKY"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
