រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

​រំភើបចិត្ត! ស្ថាបនិកអង្គការទន្លេគ្លីនិកកម្ពុជា ទទួលបានសញ្ជាតិខ្មែរ ក្រោយបម្រើការងារមនុស្សធម៌ជាង ៣០ឆ្នាំ

លោក ម័រហ្គេន ចនហ្វ្រែនស៊ីស ស្ថាបនិកអង្គការទន្លេគ្លីនិកកម្ពុជា ដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានផ្តល់សញ្ជាតិខ្មែរ ក្រោយបានលះបង់ពេលវេលាជាង ៣ទសវត្សរ៍ បំពេញការងារមនុស្សធម៌នៅកម្ពុជា។ បច្ចុប្បន្ន លោកមានឈ្មោះថា ម័រហ្គេន ករុណា និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋរស់នៅលើផ្ទៃបឹងទន្លេសាប ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោក ម័រហ្គេន ចនហ្វ្រែនស៊ីស ស្ថាបនិកអង្គការទន្លេគ្លីនិកកម្ពុជា ដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានផ្តល់សញ្ជាតិខ្មែរ ក្រោយបានលះបង់ពេលវេលាជាង ៣ទសវត្សរ៍ បំពេញការងារមនុស្សធម៌នៅកម្ពុជា។ បច្ចុប្បន្ន លោកមានឈ្មោះថា ម័រហ្គេន ករុណា និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋរស់នៅលើផ្ទៃបឹងទន្លេសាប ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប។ លោកបានមករស់នៅខេត្តសៀមរាបតាំងពីឆ្នាំ១៩៩៤ ហើយនៅឆ្នាំ១៩៩៨ បានចូលរួមជួយបង្កើត «មន្ទីរពេទ្យកុមារអង្គរ» ដែលផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារ។ ក្រោយមក នៅឆ្នាំ២០០៧ លោកបានបង្កើត «អង្គការទន្លេគ្លីនិកកម្ពុជា» ដើម្បីនាំយកសេវាសុខាភិបាលតាមរយៈកប៉ាល់ទៅកាន់សហគមន៍ដែលរស់នៅតាមបណ្តែតទឹក និងតំបន់ដាច់ស្រយាលលើបឹងទន្លេសាប។ ជាមធ្យម អង្គការនេះបានផ្តល់សេវាពិនិត្យ និងព្យាបាលអ្នកជំងឺប្រមាណ ១៦.០០០នាក់ក្នុងមួយឆ្នាំ ដោយមិនគិតថ្លៃ។ រហូតមកដល់បច្ចុប្បន្ន អង្គការទន្លេគ្លីនិកកម្ពុជានៅតែបន្តបេសកកម្មមនុស្សធម៌របស់ខ្លួន ដោយមានក្រុមគ្រូពេទ្យជនជាតិខ្មែរប្រចាំការផ្តល់សេវាព្យាបាល និងមានគ្រូពេទ្យបរទេសចូលរួមជួយតាមឱកាសផងដែរ។ ការទទួលបានសញ្ជាតិខ្មែររបស់លោក ម័រហ្គេន ករុណា គឺជាការទទួលស្គាល់ចំពោះការលះបង់ និងការរួមចំណែកក្នុងវិស័យមនុស្សធម៌ និងសុខាភិបាលនៅកម្ពុជា ដែលបានជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់អស់រយៈពេលជាច្រើនឆ្នាំ។ លោក ម័រហ្គេន ករុណា មានអាយុ ៧៣ ឆ្នាំហើយ។ ដោយឧបនិស្ស័យ និងសេចក្ដីស្រលាញ់ ព្រមទាំងបេះដូងមនុស្សធម៌របស់លោកចំពោះប្រទេសកម្ពុជា លោកបានសម្រេចចិត្តមិនវិលត្រឡប់ទៅរស់នៅប្រទេសកំណើតវិញទេ៕ ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "19502",
  "languageVersionId": "21004",
  "visibilityVersion": "2",
  "versionToken": "a1.bQeO5OLe187dEv2zaSOkIFFwY956TcVbybvCYMG5rME"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។