រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) គ្រោងចុះពិនិត្យការអនុវត្តបទឈប់បាញ់

អានអត្ថបទដើម

សេចក្តីសង្ខេប

ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ដែលមានសមាជិកមកពី ៧ ប្រទេស និងដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា គ្រោងចុះពិនិត្យការអនុវត្តបទឈប់បាញ់នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី៣ ខែសីហា៖ ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ដែលមានសមាជិកមកពី ៧ ប្រទេស និងដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា នឹងទៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារនៅថ្ងៃដដែល ដើម្បីចុះពិនិត្យការអនុវត្តបទឈប់បាញ់នៅតំបន់រងផលប៉ះពាល់ពីការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ។

ប្រទេសចូលរួមចំនួន ៦ ផ្សេងទៀត រួមមាន ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងវៀតណាម។

ប្រភព៖ ក្រសួងការពារជាតិ

រៀបរៀងដោយស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ។

មតិយោបល់

កំពុងផ្ទុកមតិយោបល់…