រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សមត្ថកិច្ចបង្ក្រាបការប៉ងដឹកជញ្ជូនពងត្រីចំនួន ២៧ ការ៉ុង និងបារីចំនួន ៥៤ ការ៉ុង ឆ្លងដែនខុសច្បាប់នៅស្រុកម៉ាឡៃទៅប្រទេសសៀម

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ដោយអនុវត្តតាមបទបញ្ជា របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ កម្លាំងអង្គភាពបានសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងស្រុកម៉ាឡៃ ចុះប្រតិបត្តិការទប់ស្កាត់ការដឹកជញ្ជូនទំនិញសង្ស័យបម្រុងនាំចេញឆ្លងដែនដោយខុសច្បាប់ទៅប្រទេសសៀម កាលពីថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានទប់ស្កាត់ទំនិញប្រភេទពងត្រីចំនួន ២៧ ការ៉ុង ស្មើនឹង ២១៦ ថង់ និងបារីចំនួន ៥៤ ការ៉ុង ស្មើនឹង ១០៨ ប៉ិច។

ដោយអនុវត្តតាមបទបញ្ជា របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ កម្លាំងអង្គភាពបានសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងស្រុកម៉ាឡៃ ចុះប្រតិបត្តិការទប់ស្កាត់ការដឹកជញ្ជូនទំនិញសង្ស័យបម្រុងនាំចេញឆ្លងដែនដោយខុសច្បាប់ទៅប្រទេសសៀម កាលពីថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានទប់ស្កាត់ទំនិញប្រភេទពងត្រីចំនួន ២៧ ការ៉ុង ស្មើនឹង ២១៦ ថង់ និងបារីចំនួន ៥៤ ការ៉ុង ស្មើនឹង ១០៨ ប៉ិច។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានឃាត់រថយន្តកូរ៉េចំនួន ០១ គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-3990 ដែលជាមធ្យោបាយសម្រាប់ដឹកជញ្ជូនទំនិញខាងលើផងដែរ។

ចំពោះករណីនេះ ទំនិញ និងមធ្យោបាយដឹកជញ្ជូនដែលពាក់ព័ន្ធ ត្រូវបានប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។ ប្រតិបត្តិការនេះបង្ហាញពីការយកចិត្តទុកដាក់ និងកិច្ចសហការរបស់កម្លាំងសមត្ថកិច្ច ក្នុងការទប់ស្កាត់សកម្មភាពដឹកជញ្ជូនទំនិញឆ្លងដែនខុសច្បាប់នៅតាមតំបន់ព្រំដែន៕ ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…