កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ មានភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានសម្រុកទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត។
ទីតាំងដែលពេញនិយមសម្រាប់ភ្ញៀវទេសចរទន្ទឹងរង់ចាំមើលថ្ងៃរះ គឺនៅស្រះខាងជើង និងស្រះខាងត្បូង ដែលពន្លឺពណ៌មាសចែងចាំងមកប៉ះលើផ្ទៃទឹក បង្កើតជារូបភាពដ៏ស្រស់ស្អាត៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា
ដោយ៖ ស្រីពី








