រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាប្រាប់តួកគីយ៉េអំពីស្ថានភាពតានតឹង នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយផ្អែកលើច្បាប់អន្តរជាតិ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសមជាមួយលោកវរសេនីយ៍ឯក អឺសហ្គូ ប៊ូលេនអូស (Ozgur Bulent Us) នាយការិយាល័យអនុព័ន្ធយោធានៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្នុងជំនួបនេះ ឯកឧត្តម វង្ស ពិសេន បានសង្កត់ធ្ងន់លើចំណងមិត្តភាព និងទំនាក់ទំនងការទូតកម្ពុជា-តួកគីយ៉េ ដែលមានរយៈពេល ៦៧ឆ្នាំ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសតួកគីយ៉េ កាលពីខែតុលា ឆ្នាំ២០២៦ ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌយោធា ដែលជាមូលដ្ឋានសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។

ឯកឧត្តមក៏បានជម្រាបជូនពីស្ថានភាពតានតឹង និងផុយស្រួយតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងគោលការណ៍មិនកែប្រែព្រំដែនដោយការប្រើប្រាស់កម្លាំង។ឯកឧត្តម អគ្គមេបញ្ជាការ បានបង្ហាញសុទិដ្ឋិនិយមថា កងទ័ពកម្ពុជា និងតួកគីយ៉េ នឹងពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច និងព័ត៌មាន ការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា ព្រមទាំងវិស័យឧស្សាហកម្មយោធា មនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួម។ ជាមួយគ្នានេះ ឯកឧត្តមបានស្នើឱ្យភាគីតួកគីយ៉េពិចារណាបង្កើតការិយាល័យអនុព័ន្ធយោធានៅរាជធានីភ្នំពេញ ដើម្បីពង្រឹងការទំនាក់ទំនងរវាងកងទ័ពទាំងពីរ។

ជាការឆ្លើយតប លោកវរសេនីយ៍ឯក អឺសហ្គូ ប៊ូលេនអូស បានថ្លែងអំណរគុណចំពោះការស្វាគមន៍ និងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រការអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌយោធាដែលបានចុះហត្ថលេខាកាលពីខែតុលា។

ជាពិសេស លោកបានសន្យានាំយកសំណើបង្កើតការិយាល័យអនុព័ន្ធយោធាតួកគីយ៉េនៅកម្ពុជា ទៅជូនថ្នាក់ដឹកនាំក្រសួងការពារជាតិតួកគីយ៉េ ដើម្បីពិនិត្យ និងពិចារណា។
បន្ថែមលើសពីនេះលោកក៏បានលើកឡើងពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងឧស្សាហកម្មយោធារបស់តួកគីយ៉េ ដែលអាចជួយបំពេញតម្រូវការរបស់កងយោធពលខេមរភូមិន្ទ៕

មតិយោបល់

កំពុងផ្ទុកមតិយោបល់…