រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជំនួបពិភាក្សាការងាររវាងអគ្គកុងស៊ុលវៀតណាម និងមេបញ្ជាការទីបញ្ជាការជួរមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម

ប៉ៃ សុឃីម

សេចក្តីសង្ខេប

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម NGUYEN TRUNG HIEU (ង្វៀន ជុងហៀវ) អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ និងសហការី បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសលើការងារថែរក្សាសន្តិសុខ និងសុវត្ថិភាពនៅតំបន់សមុទ្រ។

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម NGUYEN TRUNG HIEU (ង្វៀន ជុងហៀវ) អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ និងសហការី បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសលើការងារថែរក្សាសន្តិសុខ និងសុវត្ថិភាពនៅតំបន់សមុទ្រ។
ក្នុងឱកាសនោះ ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ ក៏ដូចជាការរួមចំណែករក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…