ក្រសួងស្ថាប័នពាក់ព័ន្ធបានប្រកាសកំណត់តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទូទាំងប្រទេសសម្រាប់ ថ្ងៃទី១១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយផ្អែកលើការប្រែប្រួលតម្លៃទីផ្សារអន្តរជាតិ និងវិធានការជួយបន្ទុកពីសំណាក់រាជរដ្ឋាភិបាល។តម្លៃលក់រាយផ្លូវការ៖ ប្រេងសាំងធម្មតា (Gasoline 92)៖ ៤.៣៥០ រៀល/លីត្រ និង ប្រេងម៉ាស៊ូត (Gasoil 10ppm)៖ ៥.៣០០ រៀល/លីត្រ
តម្លៃនេះត្រូវអនុវត្តចាប់ពីវេលាម៉ោង ១:០០ រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ៕ ដោយ៖ ប៉ៃ សុឃីម
