រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្រ្តីការបរទេសកម្ពុជា-ថៃជួបគ្នាក្រោមកិច្ចសម្របសម្រួលពីរដ្ឋមន្រ្តីការបរទេសចិន

សេចក្តីសង្ខេប

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ បានជួបក្រៅផ្លូវការនៅក្រុងអាននីង ខេត្តយូណាន ក្រោមការសម្របសម្រួលពីរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានជួបពិភាក្សាគ្នាក្រៅផ្លូវការ ក្រោមកិច្ចសម្របសម្រួលពីឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចជំនួបត្រីភាគីនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…