ឃ្លា «ញ៉ាំស្ពឺទេ?» កំពុងល្បីលើបណ្ដាញសង្គមកម្ពុជា។ អ្នកប្រើប្រាស់ជាច្រើនយកមកលេងសើច និងពិភាក្សា។ នៅថ្ងៃទី១៤ ខែសីហា ប្រធានព្រឹទ្ធសភា ហ៊ុន សែន បានបង្ហើបរឿងនៅពីក្រោយឃ្លានេះ។
តាមការរៀបរាប់របស់លោក ហ៊ុន សែន រឿងនេះកើតឡើងតាំងពីសម័យសិក្សារបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយា ពេជ ច័ន្ទមុន្នី។ ពេលនោះ លោកស្រីកំពុងអង្គុយលើកៅអីក្រោមដើមស្ពឺ ស្រាប់តែស្បែកជើងមួយធ្លាក់ពីលើដើម។ ពេលងើបមើល ឃើញ ហ៊ុន ម៉ាណែត កំពុងបេះផ្លែស្ពឺ ហើយលោកស្រីគិតថា «គាត់ទៀតហើយឬ?» ដើម្បីបំបាត់ភាពអៀនខ្មាស លោកកាន់ផ្លែស្ពឺ ហើយសួរថា «ញ៉ាំស្ពឺទេ?»។
លោក ហ៊ុន សែន និយាយលេងថា លោកនិងភរិយាចាប់ផ្ដើមពីពាក្យ «មិនចូលចិត្ត» ចំណែកអ្នកទាំងពីរចាប់ផ្ដើមពី «ញ៉ាំស្ពឺទេ?»។ លោកបានដឹងរឿងនេះនៅពេលកូនស្រីពៅនិយាយលេងជាមួយបងថ្លៃស្រីក្នុងក្រុមជជែករបស់គ្រួសារ។
រឿងនេះបានរីករាលដាលយ៉ាងឆាប់ក្រោយមានការចែករំលែក។ អ្នកខ្លះនិយាយលេងថា នៅកម្ពុជា គេមិននិយាយ «ខ្ញុំស្រឡាញ់អ្នក» ទេ តែសួរថា «ញ៉ាំស្ពឺទេ?»។ អ្នកខ្លះថារឿងនេះផ្អែមដូចរឿងភាគកូរ៉េ។ សំណួរធម្មតានេះបានក្លាយជាវិធីសម្ដែងក្តីស្រឡាញ់ និងនិយាយលេងរបស់យុវជនកម្ពុជា។
រៀបចំដោយក្រុមព័ត៌មាន KPS99TV




