រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋបាលខេត្តព្រះសីហនុ ផ្ញើរលិខិតជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាឱកាសចម្រើនជន្មាយុ

សេចក្តីសង្ខេប

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុបានផ្ញើលិខិតជូនពរ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧២ឆ្នាំ។

រដ្ឋបាលខេត្តព្រះសីហនុ បានផ្ញើរសារលិខិតជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្ដែងនូវមនោសញ្ចេតនាដឹងគុណយ៉ាងជ្រាលជ្រៅ និងភក្ដីភាពដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តជូនចំពោះស្នាដៃដ៏ឧត្តុង្គឧត្តមរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានធ្វើពលីកម្មទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី រួមចំណែកធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់ស័យ ជាពិសេសការលើកកម្ពស់សមត្ថភាព និងតួនាទីរបស់ស្ត្រីចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…