រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុអាចមានភ្លៀងផ្គរ និងខ្យល់កន្ត្រាក់ ខណៈរលកមានកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ

សេចក្តីសង្ខេប

ក្រសួងធនធានទឹក និងឧតុនិយម ព្យាករថាខេត្តព្រះសីហនុអាចមានភ្លៀងផ្គរ និងខ្យល់កន្ត្រាក់នៅថ្ងៃទី១៧ ខែសីហា ខណៈរលកអាចមានកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។

ខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០% ខណៈរលកសមុទ្រមានកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងធនធានទឹក បានបញ្ជាក់ថា សម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រអានដាមម៉ែ ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។

ឥទ្ធិពលនេះ នឹងជះលើខេត្តជាប់ឆ្នេរសមុទ្រមួយចំនួនទៀតនៅកម្ពុជា ដូចជា ខេត្តកោះកុង កំពត កែប និងជួរភ្នំបូកគោ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…