រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលស្រុកព្រៃនប់៖ ជំនន់ទឹកភ្លៀង បានធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋចំនួន ៤៨ខ្នងផ្ទះ

សេចក្តីសង្ខេប

អភិបាលស្រុកព្រៃនប់បានឱ្យដឹងថា ទឹកជំនន់បានលិចផ្ទះចំនួន៤៨ខ្នងនៅភូមិបន្ទាយប្រីយ៍ ឃុំអណ្ដូងថ្ម ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន។

(ខេត្តព្រះសីហនុ)៖ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានអោយដឹងកាលពីថ្ងៃទី១៦ ខែសីហានេះថា ជំនន់ទឹកភ្លៀង បានធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋចំនួន ៤៨ខ្នងផ្ទះ នៅភូមិបន្ទាយប្រីយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកព្រៃនប់ បានអំពាវនាវសូមអោយបងប្អូនប្រុងប្រយ័ត្ន ចំពោះបណ្តាញខ្សែភ្លើង ដែលអាចបង្ករគ្រោះថ្នាក់តាមរយៈការឆ្លងចរន្តអគិ្គសនី ជាពិសេសយកចិត្តទុកដាក់ចំពោះកុមារតូចៗ ជៀសវាងសត្វផ្សេងៗទិច រឺខាំ ក្នុងកំឡុងពេលមានទឹកជន់ឡើង។

គូសបញ្ជាក់ដែរថា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានជំរុញឲ្យមន្ទីរពាក់ព័ន្ធពន្លឿនវិធានការសម្អាតតាមដងផ្លូវ និងកាត់បន្ថយផលប៉ះពាល់ដោយទឹកជំនន់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

ប្រភព៖ មន្ទីព័ត៌មានខេត្តព្រះសីហនុ

សម្រួល៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…