រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមសហគ្រិន CEO Class ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

សេចក្តីសង្ខេប

សហគ្រិន២២រូបពីក្រុម CEO Class ដែលដឹកនាំដោយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានជួបក្រុមប្រឹក្សាវិនិយោគកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ដើម្បីស្វែងយល់ពីឱកាសវិនិយោគ។

ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១៨ ខែសីហា បានទទួលជួបក្រុមសហគ្រិន (CEO Class) ដឹកនាំដោយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន២២រូប ដែលមានបំណងចង់ស្វែងរកឱកាសវិនិយោគ និងស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា។

ក្រុមសហគ្រិនខាងលើ ជាវិនិយោគិនដែលកំពុងវិនិយោគលើវិស័យសុខាភិបាល អចលនទ្រព្យ អាកាសចរណ៍ ហិរញ្ញវត្ថុ និងប្រព័ន្ធផ្សព្វផ្សាយជាដើម៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…