ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុរាយការណ៍នៅថ្ងៃទី២៣ ខែសីហាថា ប្រមុខរដ្ឋស្តីទី សម្តេច ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមថា រូបភាពមួយបង្ហាញពីការបំពេញកិច្ចការរដ្ឋរួមគ្នារវាងសម្តេចក្នុងតួនាទីប្រមុខរដ្ឋស្តីទី និងនាយករដ្ឋមន្ត្រី។
សម្តេចថា មួយថ្ងៃមុនជាខួបពីរឆ្នាំនៃការចាកចេញពីតំណែងនាយករដ្ឋមន្ត្រី។ លោក ហ៊ុន ម៉ាណែត បានទទួលតំណែងបន្តនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
សម្តេច ហ៊ុន សែន យល់ថា រយៈពេលពីរឆ្នាំគ្រប់គ្រាន់ដើម្បីបង្ហាញសមត្ថភាពដឹកនាំ និងគ្រប់គ្រងរបស់ថ្នាក់ដឹកនាំជំនាន់ថ្មី ទាំងក្នុងរាជរដ្ឋាភិបាល ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
រៀបរៀងដោយស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ។


