ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុរាយការណ៍នៅថ្ងៃទី២៤ ខែសីហាថា អភិបាលរងខេត្ត សាមុត សុធារិទ្ធ តំណាងអភិបាលខេត្ត ម៉ាង ស៊ីណេត បានដឹកនាំក្រុមការងារនាំម៉ូតូ៧គ្រឿងទៅជូនកងទ័ពជួរមុខនៃកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ។
រដ្ឋបាលខេត្តបានថ្លែងអំណរគុណដល់សប្បុរសជនជាតិ និងអន្តរជាតិដែលបានផ្តល់សម្ភារៈតាមរយៈរដ្ឋបាលខេត្ត ដើម្បីគាំទ្រកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការប្រយុទ្ធ។
អ្នកយកព័ត៌មាន៖ Chenda Teyte
អ្នកកែសម្រួល៖ Zhao Yi



