ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ រាយការណ៍ថ្ងៃទី២៨ ខែសីហា ថា ការប្រឡងបាក់ឌុបបានចាប់ផ្ដើមនៅព្រឹកនេះ។ មណ្ឌលទាំង៥ ក្នុងក្រុងព្រះសីហនុ និងស្រុកព្រៃនប់ មានសណ្ដាប់ធ្នាប់ល្អ និងមិនមានហេតុការណ៍មិនប្រក្រតីនៅថ្ងៃដំបូង។
នគរបាល និងកងរាជអាវុធហត្ថបានដាក់កម្លាំងជុំវិញមណ្ឌល ដើម្បីរក្សាសុវត្ថិភាពនិងភាពស្ងប់ស្ងាត់សម្រាប់បេក្ខជន។ ស្ថានីយបានរាយការណ៍ថា សណ្ដាប់ធ្នាប់ក្នុងនិងក្រៅមណ្ឌលត្រូវបានរក្សាល្អ។
រៀបរៀងដោយស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ។





