ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែសីហា។ ព្រឹកនេះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកស្រី Bridgette L. Walker មន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានដាំដើមឈើនៅឆ្នេរអូរឈើទាល ដើម្បីរំឭកខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា និងសហរដ្ឋអាមេរិក។
លោកស្រី Walker គ្រោងដឹកនាំមន្ត្រីការទូត និងបុគ្គលិកស្ថានទូតចូលរួមទស្សនកិច្ច និងសកម្មភាពក្នុងខេត្តពីថ្ងៃទី២៦ ដល់ទី៣០ ខែសីហា។ សប្តាហ៍ស្ថានទូតអាមេរិកនៅខេត្តព្រះសីហនុ ឆ្នាំ២០២៥ ក្រោមប្រធានបទ៧៥ឆ្នាំនៃភាពជាដៃគូ និងមិត្តភាព ជាផ្នែកនៃការរំឭកខួបពេញមួយឆ្នាំ។
អត្ថបទ៖ Chenda Teyte
រូបថត៖ Teav Vichhat
កែសម្រួល៖ Lin Qiutian










