ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ រាយការណ៍ថ្ងៃទី៣១ ខែសីហា ថា ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងកាលពីថ្ងៃទី៣០ ខែសីហា ថា លោកស្រីបណ្ឌិត ជា សិរី ទទួលបានចំណាត់ថ្នាក់ខ្ពស់ពី Global Finance ពីរឆ្នាំជាប់គ្នាក្នុងរយៈពេលពីរឆ្នាំដំបូងនៃការកាន់តំណែងជាទេសាភិបាល។
ធនាគារជាតិថា ទស្សនាវដ្ដីនេះផ្ដល់ចំណាត់ថ្នាក់ A− ឆ្នាំ២០២៥ ដល់លោកស្រី ដោយទទួលស្គាល់ប្រសិទ្ធភាពនៃការដឹកនាំធនាគារកណ្ដាល។
ធនាគារជាតិបានបញ្ជាក់ថា អ្នកទទួលចំណាត់ថ្នាក់ខ្ពស់ផ្សេងទៀតរួមមាន Christine Lagarde ប្រធានធនាគារកណ្ដាលអឺរ៉ុប, Eli Remolona ទេសាភិបាលធនាគារកណ្ដាលហ្វីលីពីន និង Chia Der Jiun នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុសិង្ហបុរី។
Global Finance វាយតម្លៃថ្នាក់ដឹកនាំធនាគារកណ្ដាលនៅប្រមាណ១០០ប្រទេសនិងដែនសមត្ថកិច្ច តាមប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ដូចជា ការជំរុញកំណើន ស្ថិរភាពរូបិយវត្ថុ ការគ្រប់គ្រងអតិផរណា និងអត្រាប្ដូរប្រាក់។ មានតែអ្នកទទួលបាន A−, A ឬ A+ ប៉ុណ្ណោះដែលមានឈ្មោះក្នុងបញ្ជីកិត្តិយស។
អ្នករាយការណ៍៖ Chenda Teyte
និពន្ធនាយក៖ Zhao Yi

