រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋបាលទំនប់រលក បានចុះផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្ស នៅស្រុកស្ទឹងហាវ

សេចក្តីសង្ខេប

នគរបាលឃុំទំនប់រលកបានចុះអប់រំសិស្សនៅថ្ងៃទី២ ខែកញ្ញា អំពីគ្រោះថ្នាក់នៃគ្រឿងញៀន បញ្ហាក្មេងទំនើង យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

(ខេត្តព្រះសីហនុ)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់រលក នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានចុះផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្ស សាលាបឋមសិក្សាទំនប់រលកថ្មី ដែលស្ថិតនៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ប្រតិបត្តិការផ្សាព្វផ្សាយនេះ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…