រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព្រះមហាក្សត្រ៖បុណ្យភ្ជុំបិណ្ឌឆ្នាំនេះមានឱកាសឧទ្ទិសកុសលដល់វីរយុទ្ធជនជាតិកម្ពុជាពលីការពារទឹកដី

សេចក្តីសង្ខេប

ព្រះមហាក្សត្រ នរោត្តម សីហមុនី មានព្រះរាជសារក្នុងឱកាសកាន់បិណ្ឌ–ភ្ជុំបិណ្ឌ ដោយលើកឡើងពីការឧទ្ទិសកុសលដល់វីរយុទ្ធជនជាតិ និងបុព្វការីជន។ ព្រះរាជសារថ្ងៃទី៦ ខែកញ្ញា ក៏រំលេចការជួបជុំ សាមគ្គីភាព និងការថែរក្សាប្រពៃណីខ្មែរ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារប្រទានជូនជនរួមជាតិ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ក្នុងព្រះរាជសារ មានបន្ទូលថា «ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាជាតិកម្ពុជាយើងគ្រប់មូលដ្ឋាន មានឱកាសបានឧទ្ទិសកុសលដល់វីរយុទ្ធជនជាតិកម្ពុជា តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពាន និងសូមវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនជាតិទាំងអស់ អញ្ជើញទៅកាន់សុគតិភពកុំបីអាក់ខានឡើយ»។

តាមរយៈព្រះរាជសារចេញនៅថ្ងៃទី០៦ ខែកញ្ញា បានមានបន្ទូលបន្ថែមថា ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិធំមួយ ដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។ ពិធីបុណ្យនេះ មានសារៈសំខាន់ និងមានអត្ថន័យដ៏ធំធេងណាស់សម្រាប់ប្រជារាស្រ្តខ្មែរ ដែលបានធ្វើដំណើរពីទីជិតឆ្ងាយទៅកាន់ស្រុកកំណើរដូនតា ដើម្បីបានជួបជុំគ្នានៅតាមលំនៅឋាន វត្តរាម ធ្វើបុណ្យទានសម្តែងនូវកតញ្ញូចំពោះអ្នកមានគុណឧទ្ទិសកុសលជូនបុព្វការីជន ដែលទទួលមរណកាលទៅហើយ និងបានបណ្តុះស្មារតីសាមគ្គីភាពជាតិ ស្រឡាញ់ ថែរក្សា ការពារទំនៀមទម្លាប់ប្រពៃណី និងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរឱ្យស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍៕

 ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…