រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អតីតស្តេចប្រដាល់ភូមា ចាប់អារម្មណ៍ខ្លាំងពីសក្តានុពលខេត្តព្រះសីហនុ

សេចក្តីសង្ខេប

អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានជួបអតីតស្តេចប្រដាល់ភូមា Dave Leduc នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ លោក Leduc បង្ហាញចំណាប់អារម្មណ៍លើសក្តានុពលវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងការរស់នៅក្នុងខេត្ត។

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ដាវ លីដុច(Dave Leduc) អតីតស្តេចប្រដាល់ភូមា សញ្ជាតិកាណាដា-មីយ៉ាន់ម៉ា នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះ អតីតស្តេចប្រដាល់ភូមា ដាវ លីដុច បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសក្តានុពលរស់ខេត្ត ដែលមានកំពង់ផែរអន្តរជាតិ អាកាសយានដ្ឋាន កោះដ៏សម្បូរបែប និងការអភិវឌ្ឍន៍ជឿនលឿន ជាពិសេសវិស័យវិនិយោគ។

លោកក៏បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុជាគោលដៅរបស់លោកសម្រាប់ការរស់នៅ ទោះបីជាកន្លងមកលោកធ្លាប់ត្រូវបានគេផ្តល់ទីកន្លែងក៏ដោយ។ ជាមួយគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ចំពោះវត្តមាន និងការចាប់អារម្មណ៍លើខេត្តព្រះសីហនុ។

បន្ថែមពីនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានគួសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-មីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…