រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាគ្រោងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ

សេចក្តីសង្ខេប

Air Cambodia និង COMAC បានចុះអនុស្សរណៈនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់យន្តហោះ C909 ចំនួន២០គ្រឿង ក្នុងនោះ១០គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និង១០គ្រឿងទៀតជាបំណងបញ្ជាទិញ។

កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុនកម្ពុជា Air Cambodia និង ក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បានអនុស្សរណៈនៃការយោគយល់គ្នា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់គឺ C909 regional ចំនួន ២០គ្រឿង ដែលក្នុងនោះចំនួន ១០គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និង ចំនួន ១០គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។ ភាគីទាំងពីរគ្រោងនឹងសហការគ្នាលើវិស័យការបញ្ជាទិញយន្តហោះ ការគាំទ្រប្រតិបត្តិការ និងបណ្ដុះបណ្ដាលផលិតកម្មជាដើម។ នេះគឺជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែនអាកាសនៃប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ៕

ប្រភព៖ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…