រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមហ៊ុនទេសចរណ៍មួយមានអតិថិជនប្រើ App ខ្លួនជាង១២០លាននាក់ចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា

សេចក្តីសង្ខេប

លោក ហួត ហាក់ បានជួបតំណាង Tuniu លោក Wang Shubai នៅថ្ងៃទី១២ ខែកញ្ញា ដើម្បីពិភាក្សាការផ្សព្វផ្សាយទេសចរណ៍ កញ្ចប់ដំណើរ និងការរៀបចំដំណើរ Famtrip មកកម្ពុជា។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក WANG Shubai អនុប្រធានជាន់ខ្ពស់ និងជាតំណាងក្រុមហ៊ុនទេសចរណ៍ Nanjing Tuniu International Travel Service Co., Ltd. (Tuniu) នៅថ្ងៃទី១២ ខែកញ្ញា។ ក្នុងកិច្ចពិភាក្សានេះ មានគោលបំណងពិភាក្សាផ្លាស់ប្តូរយោបល់លើកិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែបដល់ភ្ញៀវទេសចរចិន និងអន្តរជាតិឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ងៀវទេសចរចិន និងអន្តរជាតិមកទស្សនាកម្ពុជា។

ក្រុមហ៊ុនទេសចរណ៍ Nanjing Tuniu International Travel Service ដែលមានអតិថិជនប្រើប្រាស់ App របស់ខ្លួនជាង១២០លាននាក់ បានប្តេជា្ញចូលរួមផ្សព្វផ្សាយសក្តានុពេលទេសចរណ៍កម្ពុជាដល់ប្រជាជនចិន និងពិភពលោក។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានកត់សម្គាល់ពីគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន និងកិច្ចខិតខំប្រឹងប្រែងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែបឱ្យបានស៊ីជម្រៅ និងទូលំទូលាយដល់ប្រជាជនចិន និងពិភពលោក ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទចំពោះការចុះកិច្ចព្រមព្រៀងស្តីពីភាពដៃគូយុទ្ធសាស្រ្តជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ (CTB) ដែលជាកម្លាំងចលករសម្រាប់ឆ្នាំទេសចរណ៍កម្ពុជា-ចិន និងឈានដល់ការពិភាក្សាបង្កើតកញ្ចប់ទេសចរណ៍ ខ្សែផ្លូវទេសចរណ៍ ការអភិវឌ្ឍទេសចរបែបស៊ីជម្រៅ ដំណើរសិក្សាជាលក្ខណៈគ្រួសារ និងដំណើរកម្សាន្តក្រេបទឹកឃ្មុំ។

ឯកឧត្តមរដ្ឋមន្រ្តី បានស្នើលោកអគ្គនាយករង រៀបចំ Famtrip ដើម្បីពិនិត្យស្ថានភាពនយោបាយ និងសង្គមជាក់ស្តែងរបស់ប្រទេសកម្ពុជា និងកាលានុវត្តភាពវិនិយោគ និងទេសចរណ៍របស់កម្ពុជា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…