រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមហ៊ុន RMA ចង់ពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅកម្ពុជា

សេចក្តីសង្ខេប

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជា វុទ្ធី ជួបតំណាងក្រុមហ៊ុន RMA នៅថ្ងៃទី១៧ កញ្ញា។ ក្រុមហ៊ុនបង្ហាញវឌ្ឍនភាព និងបំណងពង្រីកអាជីវកម្ម ខណៈមន្ត្រីលើកទឹកចិត្ត និងបញ្ជាក់ការសម្របសម្រួលដល់ការវិនិយោគ។

ក្រុមហ៊ុន RMA (Cambodia) PLC. បានបង្ហាញពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា និងមានគម្រោងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។ ចំណាប់អារម្មណ៍នេះ ត្រូវបានបង្ហាញនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Kevin Whitcraft នាយកប្រតិបត្តិក្រុមហ៊ុន RMA Group ព្រមទាំងមានការចូលរួមពីលោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia) PLC. នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ។

ឆ្លើយតបនឹងការបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុន RMA Group ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន RMA (Cambodia) PLC. និងស្វាគមន៍ដោយក្តីរីករាយចំពោះគម្រោងពង្រីកការវិនិយោគនៅកម្ពុជា។ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរង់ចាំដោយក្តីរីករាយក្រៃលែងបំផុតក្នុងការផ្តល់កិច្ចសម្រួលដល់ក្រុមហ៊ុនក្នុងដំណើរការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…