ក្រសួងព្រះបរមរាជវាំងកម្ពុជាបានជូនដំណឹងនៅថ្ងៃទី២៤ ខែកញ្ញាថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ កំពុងពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យមួយក្នុងទីក្រុងប៉េកាំង ហើយមានព្រះរាជសុខភាពទូទៅល្អ។
សេចក្តីជូនដំណឹងបញ្ជាក់ថា ព្រះអង្គកំពុងទទួលការយកចិត្តទុកដាក់ថែទាំ និងសម្រាកតាមផែនការព្យាបាលនិងការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ។
ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចម៉ែនៅតែយកព្រះទ័យទុកដាក់ចំពោះប្រជារាស្ត្រខ្មែរ ជាពិសេសយុទ្ធជននៅតាមព្រំដែនដែលកំពុងជួបការលំបាក។
សម្តេចម៉ែប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦។ ព្រះអង្គមានព្រះជន្ម៨៩ព្រះវស្សានៅខែមិថុនា ឆ្នាំ២០២៥ ហើយឈានចូលឆ្នាំទី៩០នៃព្រះជន្ម។
រៀបរៀងដោយ KPS99TV




